ព័ត៌មាន
ទីតាំងសង្ក្រាន្តតូចធំកំពុងមមាញឹកក្នុងការរៀបចំ ខណៈសម្ភារតុបតែងបែបខ្មែរក៏កំពុងទទួលការបញ្ជាទិញច្រើន
បណ្តាទីតាំងសង្ក្រាន្តតូចធំៗនៅក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំតុបតែងជាលក្ខណៈបែបខ្មែរ ដែលជាផ្នែក នៃការបង្ហាញពីប្រពៃណី និងអត្តសញ្ញាណជាតិ។ សម្ភារតុបតែងបែបខ្មែរក៏កំពុងទទួលការបញ្ជាទិញច្រើន។
រដ្ឋមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែលត្រូវបានកំណត់យកជាទីកន្លែងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តធំៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ ។

បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការតុបតែងលម្អដំឡើងរោង និងរូបចម្លាក់ធំៗមួយចំនួនជាបណ្តើរៗ អមជាមួយការរៀបចំសម្អាតបរិស្ថានអនាម័យសួនច្បារក្នុងបរិវេណទីធ្លាតំបន់រមនីយដ្ឋានវត្តភ្នំ ដើម្បីធានាសោភ័ណភាព និងរបៀបរៀបរយ ខណៈព្រឹត្តិការណ៍សង្ក្រាន្ត ក៏កាន់តែគៀកគិតចូលមកដល់ ពោលនៅពាក់កណ្តាលខែមេសា ខាងមុខ ។

ពលរដ្ឋ យល់ឃើញយ៉ាងច្បាស់ថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងពេលខាងមុខ ដោយអមជាមួយការតាំងបង្ហាញ និងតាំងលក់ពីទំនិញ និងផលិតខ្មែរក្នុងស្រុក គឺជាការបង្ហាញឲ្យអន្តរជាតិបានឃើញ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ហើយវាក៏ជាផ្នែក នៃការជម្រុញសេដ្ឋកិច្ចប្រជាជន និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ នៅពេលដែលកំណើនទេសចរណ៍មានការកើនឡើង ។
ទន្ទឹមជាមួយការរៀបចំនៅតាំងទីតាំងសង្ក្រាន្តតូចធំ ការបញ្ជាទិញសម្ភារ និងគ្រឿងតុបតែងបែបខ្មែរ ក៏កំពុងមមាកញឹកក្នុងការលក់ដូរផងដែរ ។

លោកស្រីម្ចាស់ទីតាំងលក់សម្ភារមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌ៧មករា ឲ្យដឹងថា គ្រឿងរណ្តាប់តុបតែង សុទ្ធសឹងតែជាផលិតផល ផលិតដោយកូនខ្មែរ លក់ក្នុងតម្លៃសមរម្យ សម្រាប់ពលរដ្ឋខ្មែរ យកទៅរៀបចំកម្មវិធីសង្ក្រាន្ត ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ខាងមុខ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង និងបណ្ដាទីតាំងមួយចំនួនដទៃ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីហេង












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច