ព័ត៌មាន
សាធារណជនសម្រុកទៅយកកូនឈើក្នុងពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើរបស់ក្រសួងបរិស្ថាន
សាធារណជនជាច្រើន នៅព្រឹកថ្ងៃទី១១ខែកក្កដានេះ បានសម្រុកទៅយកកូនដោយឥតគិតថ្លៃ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

ក្នុងពេលចូលរួមក្នុងពិព័រណ៍នេះ សាធារណជនបានបង្ហាញអារម្មណ៍រីករាយ ព្រោះទទួលបានកូនឈើដោយឥតគិតយកទៅដាំនៅផ្ទះ និងចំការ។ ការដាំដើមឈើមានសារៈសំខាន់ណាស់ សម្រាប់មនុស្ស សត្វ និងទប់ស្កាត់ការប្រែប្រូលអាកាសធាតុជាដើម។ លើសពីនេះ សាធារណជន បានអរគុណដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធនានា ដែលបានសហការគ្នារៀបចំពិព័រណ៍នេះឡើង។

ស្ថិតក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ និងវេទិកាកេសរកូលជាតិ លើកទី៤ ដែលរៀបចំដោយក្រសួងបរិស្ថាន មានការចែកកូនឈើចំនួន៤០ប្រភេទ សរុបចំនួនជាង៤ម៉ឺនដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងម្នាក់ៗបានច្រើនបំផុតចំនួន១០ដើម។ ក្រៅពីនេះ នៅក្នុងពិព័រណ៍ ក៏បានដាក់បង្ហាញសមិទ្ធផលផ្សេងៗរបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គដៃគូពាក់ព័ន្ធនានា និងតាំងបង្ហាញផលិតផលខ្មែរជាដើម។

គួរបញ្ជាក់ដែរថា ការៀបចំពិព័រណ៍នេះ គឺជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់ គឺស្អាត បៃតង និងចីរភាព។ ម្យ៉ាងវិញទៀត ក៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា និងនិន្នាការបរិស្ថានពិភពលោក ក្នុងកិច្ចការពារថែរក្សា អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព ព្រមទាំងជាការជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។










អត្ថបទ៖ទូច សោភ័ណ
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង