ព័ត៌មាន
ក្រសួងបរិស្ថានចូលរួមអបអរសាទរ និងផ្សព្វផ្សាយចំណេះដឹងនៃភាពស្អាត ភាពបៃតង និងចីរភាព ក្នុងឱកាសបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ
ស្តង់ពិព័រណ៍ក្រសួងបរិស្ថាន ក្នុងឱកាសបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ កំពុងដាក់បង្ហាញពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរៀបចំឡើង ដើម្បីតម្រង់ទិសការងារបរិស្ថាន ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបការយល់ដឹង ដល់សាធារណជន អំពីសមិទ្ធផលដើម្បីភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមបានបន្ថែមថា សមិទ្ធផលការងារនៃសសរស្តម្ភទាំង៣ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត៖ ផ្តោតលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលមានអ្នកចូលរួមជាង១៤លាននាក់ រួមជាមួយយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំណល់រឹង-រាវ ដើម្បីធានាបាននូវបរិស្ថានស្អាត ទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះឆ្នាំ២០២៥កន្លងទៅ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង២២លានម៉ែត្រគូប មិនហូរចូលទៅបំពុលទឹកសាធារណៈ។
ដោយឡែកភាពបៃតង បានលើកឡើងពីការជំរុញការដាំដើមឈើឱ្យបានច្រើន ក្នុងនោះក្រសួងបានចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំក្នុងឆ្នាំ២០២៥ ចំនួនជាង ៣,៤លានដើម តាមរយៈយុទ្ធនាការ «ពន្លកបៃតង» និងការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ ស្តង់ពិព័រណ៍បរិស្ថានបានផ្តោតលើ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅចម្បងគឺប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានអព្យាក្រឹតកាបូន និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានចូលរួមអបអរសាទរបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅក្រុងក្រចេះ ខេត្តក្រចេះ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ជាមួយការរៀបចំឱ្យមានស្តង់ពិព័រណ៍ សមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ស្តង់មួយទៀតផ្តោតលើការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការរស់នៅប្រកបដោយនិរន្តរភាពបរិស្ថាន រួមជាមួយរថយន្តចល័តត្រួតពិនិត្យគុណភាពខ្យល់ ១គ្រឿងផងដែរ។ ក្នុងពិធីនេះ ក្រសួងបរិស្ថាន បានតាំងបង្ហាញផងដែរ របកគំហើញសំណាកផូស៊ីល ឧបករណ៍វាស់ស្ទង់គុណភាពទឹក ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ រួមជាមួយលិខិតបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រការអនុវត្ត និងប្រសិទ្ធភាពការងារក្នុងវិស័យបរិស្ថាន និងពិរណ៍កូនឈើព្រៃ ដែលជាផ្នែកមួយផ្សព្វផ្សាយជំរុញដល់យុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដែលក្រសួងបរិស្ថាន បានបង្កើតបានថ្នាលបណ្តុះកូនថ្នាក់តំបន់ចំនួន៥ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាម មណ្ឌលគីរី និងកោះកុង និងថ្នាលមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស ដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំនៅរដូវវស្សាឆ្នាំ២០២៦នេះ ចំនួន៥លានដើម៕







-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប