ព័ត៌មាន
ក្រសួងឧស្សាហកម្ម លើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្តសញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម បានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្តសញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ការចុះឈ្មោះនេះអនុវត្តដោយស្ម័គ្រចិត្ត ឥតគិតថ្លៃ និងមិនមានកាតព្វកិច្ចពន្ធទេ សម្រាប់អ្នកមានចំណូលក្រោមកំណត់ និងត្រូវបានចាត់ទុកជាគន្លឹះសំខាន់ក្នុងការចូលរួមដំណើរការសេវាសង្គម ហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។
ថ្លែងនៅក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦, សាលាខេត្តកំពត ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបញ្ជាក់ថា ការចុះឈ្មោះតាមថ្នាលឌីជីថលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២៣ មកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្តល់ភាពងាយស្រួល ឥតគិតថ្លៃ និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការចុះឈ្មោះ ដើម្បីទទួលបានអត្តសញ្ញាណ និងអត្ថប្រយោជន៍ផ្សេងៗ។
ឯកឧត្តមបានបញ្ជាក់ថា ការចុះឈ្មោះនេះមិនត្រឹមតែផ្តល់អត្តសញ្ញាណផ្លូវការ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យពួកគេទទួលបានសេវាសង្គម និងសេវាហិរញ្ញវត្ថុផ្លូវការ ដូចជាការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម និងការទទួលបានឥណទានពីធនាគារ។លើសពីនេះ អ្នកដែលមានចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ នឹងមិនមានកាតព្វកិច្ចបង់ពន្ធ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ ដែលជាការលើកទឹកចិត្តដ៏សំខាន់ពីរាជរដ្ឋាភិបាល។
ឯកឧត្តមបន្តថា ការចុះឈ្មោះក៏ជួយបង្កើនឱកាសក្នុងការអភិវឌ្ឍជំនាញ បង្កើនប្រាក់ចំណូល និងពង្រីកអាជីវកម្មផងដែរ ជាពិសេស វិញ្ញាបនបត្រចុះឈ្មោះនេះ ត្រូវបានទទួលស្គាល់ទាំងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលអាចប្រើប្រាស់ជាផ្លូវការសម្រាប់សកម្មភាពអាជីវកម្ម និងការទទួលបានសេវាផ្សេងៗ។ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថលឱ្យបានទូលំទូលាយ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីរាជរដ្ឋាភិបាល ជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
សូមជម្រាបថា បច្ចុប្បន្នការចុះឈ្មោះត្រូវបានសម្រួលតាមរយៈការសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៩ ដោយមិនគិតថ្លៃ។ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះសរុបជាង ៣៣ម៉ឺននាក់ ក្នុងនោះមានកម្មករ-និយោជិត សហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ភាគច្រើន។ ចំណែកខេត្តកំពត មានអ្នកចុះឈ្មោះជាង ៨ពាន់នាក់ ស្ថិតនៅលំដាប់ទី១៣ទូទាំងប្រទេស៕







-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS4 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
កីឡា1 week agoសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
-
ព័ត៌មាន6 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក