ព័ត៌មាន
សិស្សជាច្រើនមកយកកូនឈើ និងសិក្សាស្វែងយល់ពីសារសំខាន់ព្រៃឈើ ក្នុងពិព័រណ៍ «ពន្លកបៃតង»
សិស្សានុសិស្សជាច្រើន នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានមកយកកូនឈើ និងសិក្សាស្វែងយល់ បន្ថែមពីសារសំខាន់នៃព្រៃឈើ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ ។សិស្សានុសិស្ស បានប្រាប់BTVថា ពេលចូលរួមក្នុងពិព័រណ៍ «ពន្លកបៃតង» បានស្គាល់ឈ្មោះដើម ប្លែកៗដែលពីមុនមកពួកគេមិនដែលបានស្គាល់ បានឃើញ និងទទួលបានចំណេះដឹងជាច្រើនពីសារសំ ខាន់នៃព្រៃឈើ និងសត្វព្រៃ ដែលមន្រ្តីជំនាញបានរៀបរាប់ប្រាប់ ។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគេ បានប្តេជ្ញាថា នឹងចូលរួមដាំដើម និងថែរក្សាព្រៃឈើឱ្យនៅគង់វង្ស ។

ឯកឧត្ត ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈ ពេលពីរថ្ងៃនៅក្នុងពិព័រណ៍ «ពន្លកបៃតង» សាធារណជនជាច្រើន បានចូលរួមទស្សនា និងយកកូនឈើ ទៅដាំ ដែលក្នុងពេលពីរថ្ងៃ គឺថ្ងៃទី១០ និងទី១១ កូនឈើជាង៤ម៉ឺនដើម ត្រូវបានចែកជូនសាធារណជន។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីធានាថា កូនឈើដែលបានផ្តល់ដល់សាធារណជនយកទៅដាំទាំង នោះ អាចរស់ គឺមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន បានប្រាប់ពីរបៀបដាំ ថែទាំ និងក្រសួងមានយន្តការតាម ដានផងដែរ។
គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា នេះ នៅមុខក្រសួងបរិស្ថាន និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ នៅតាមមន្ទីររាជធានីខេត្ត។ ក្នុងពិរព័រណ៍ នេះ សាធារណជនអាចទៅយកកូនឈើដោយឥតគិតថ្លៃក្នុងម្នាក់ច្រើនបំផុតចំនួនដើម១០ ដែលមាន ប្រភេទដើមចម្រុះ ដូចជា ពូជឈើប្រណីត លម្អ និងហូបផ្លែ ជាដើម ៕





អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ