ព័ត៌មាន
ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយតំណាងក្រុមហ៊ុន Amazon ដើម្បីជំរុញការដាក់លក់ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce
លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជាមួយលោក Darren Ong អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Amazon និងលោកស្រី Chann Sokros តំណាងស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពជំរុញការដាក់លក់ផលិតផលខ្មែរនៅលើថ្នាល Amazon E-Commerce។
នៅក្នុងជំនួប លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Amazon ដើម្បីបើកផ្លូវដល់សហគ្រិន និងពាណិជ្ជករកម្ពុជា អាចដាក់ទំនិញរបស់ខ្លួននៅក្នុងគេហទំព័រ Amazon.com ដែលជាទីផ្សារអនឡាញដ៏ធំបំផុតរបស់ពិភពលោក និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការធ្វើបរិវត្តកម្មវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ e-Commerce របស់កម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងមានកំណើនដល់ ១,១២៥ លានដុល្លារ នៅឆ្នាំ២០២៤ (កើនឡើងប្រមាណជាង ១០% រៀងរាល់ឆ្នាំ) ហើយតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Amazon នឹងជួយបង្កើតប្រព័ន្ធអេកូថ្មី សម្រាប់ធានាដល់ការលូតលាស់នៃវិស័យដ៏មានសក្តានុពលមួយនេះ សំដៅចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ (ការបង្កើតថ្មី) ប្រកបដោយស្មារតីទទួលខុសត្រូវ៕
អត្ថបទ៖ BTV NEWS

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 week ago
សម្ដេចធិបតីឱ្យសមត្ថកិច្ចពាក់ព័ន្ធតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃយកចិត្តទុកដាក់សម្រួលដល់ពលរដ្ឋមកស្រុកកំណើត
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន3 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ
-
ព័ត៌មាន14 hours ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន4 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី