ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាថា វត្តមាននាវាចម្បាំង និងកងទ័ពរុស្ស៊ីនៅកម្ពុជាពេលនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ីឲ្យកាន់តែប្រសើរបន្ថែមទៀត
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា វត្តមាននាវាចម្បាំងរបស់រុស្ស៊ីចំនួនពីរគ្រឿង និងវត្តមានរបស់កងទ័ពរុស្ស៊ីរាប់រយនាក់មកបំពេញទស្សន កិច្ចនៅប្រទេសកម្ពុជានាពេលនេះ នឹងលើកកម្ពស់នូវទំនាក់ទំនងវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ីឲ្យ គាន់តែល្អប្រសើបន្ថែមទៀត ហើយឯកឧត្តមប្រមុខការពារជាតិរំពឹងថាកងទ័ពកម្ពុជា និងរុស្ស៊ីនឹងធ្វើសម យុទ្ធរួមគ្នាមួយនាពេលអនាគតផងដែរ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តម សេនីយ៍ ទៀ សុខា បានសរសេរថា សូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង គឺនាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ២៦២នាក់។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា«ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងនាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង»។
តាមរយៈសំណេរនេះដែរ ប្រមុខការពារជាតិកម្ពុជា ក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគតផងដែរ។
សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអញ្ជើញចូលរួមពិធីជប់លៀងលើនាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានកំពុងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ ខណៈនាវានេះបាននិងកំពុងធ្វើការសំចតនៅកំ ពង់ផែស្វយ័តក្នុងព្រះសីហនុរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ៕















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច