ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាម៉េរិក ជូនពរឆ្មាំថ្មីដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរ ខណៈចំណងមិត្តភាពអាម៉េរិក និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀត
ភ្នំពេញ៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០នេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក Marco Rubio បានផ្ញើសារជូនពរឆ្មាំថ្មីដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរ និងបញ្ជាក់ថា ចំណងមិត្តភាពអាម៉េរិក និងកម្ពុជានឹងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបានថ្លែងថា «ក្នុងនាមសហរដ្ឋអាម៉េរិក ខ្ញុំសូមបួងសួងដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃឈប់សម្រាកដ៏រីករាយនេះ គឺជាពេលវេលាមួយដើម្បីគោរពដល់សម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជួបជុំគ្រួសារ និងមិត្តភក្តិ ហើយសម្លឹងទៅដោយក្តីសង្ឃឹមឆ្ពោះទៅឆ្នាំខាងមុខ»។
ឯកឧត្តមបន្តថាសហរដ្ឋអាម៉េរិកឲ្យតម្លៃលើចំណងមិត្តភាពដែលស្ថិតស្ថេរជាមួយប្រទេសកម្ពុជា និងចំណងមិត្តភាពជាច្រើនរវាងប្រជាជនយើងទាំងពីរ។ យើងសង្ឃឹមថាចំណងទាំងនេះនឹងរីកចម្រើន ស្របពេលដែលភាពជាដៃគូទ្វេភាគីរបស់យើងក៏រីកចម្រើន និងបង្កើតផលដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិរបស់យើងទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកបញ្ជាក់ថា«ក្នុងពេលដែលប្រជាជនកម្ពុជាគ្រប់ទិសទីប្រារព្ធពិធីចូលឆ្នាំថ្មីដោយចិត្តសប្បុរស និងសប្បាយរីករាយ យើងសូមចូលរួមជាមួយកម្ពុជា ដើម្បីជូនពរឱ្យមានសន្តិភាព វិបុលភាព និងសុខភាពល្អក្នុងឆ្នាំខាងមុខ»៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច