ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋ ប៉ុន្តែមិនអាចកាត់ផ្តាច់ពីការគោរពដឹងគុណវីរកងទ័ព វីរនគរបាល និងជនភៀសសឹកឡើយ
ការរៀបចំប្រារព្ធពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយថ្ងៃទី១ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកំសាន្តប្រមាណជិត ១លាននាក់។
ប៉ុន្តែការសប្បាយភាពរបស់ប្រជាពលរដ្ឋ គឺមិនអាចកាត់ផ្តាច់បានពីការគោរពដឹងគុណវីរកងទ័ព វីរនគរបាល និងជនភៀសសឹកដែលរងការឈ្លានពានពីប្រទេសជិតខាង។
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៦ នេះដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺនៅថ្ងៃទី១ ទទួលបានជោគជ័យ និងមានការសាទរគាំទ្រពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះជាយ៉ាងណាសូមអោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជាបន្តទៀត។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែការសប្បាយភាពរបស់ពួកគាត់គឺមិនអាចកាត់ផ្តាច់បានពីការគោរពដឹងគុណវីរកងទ័ព វីរនគរបាល និងជនភៀសសឹកេែលរងការឈ្លានពានពីប្រទេសជិតខាង។ ចំណុចនេះសម្តេចតេជោ និងសម្តេចធិបតី ក៏បានចេញសារថា បើសិនជាយើងមានបញ្ហារបួសតិចតួច ប៉ុន្តែយើងមិនអាចខកខាននៃការរៀបចំដំណើរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយយើងក៏មិនអាចឈរស្ងៀមដោយមិនដើរទៅមុខ។ នេះគឺជាចំណុចសំខាន់ដែលជាការដាស់តឿនដល់ស្មារតីប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាថា ឲ្យបង្វែការឈឺចាប់ទៅជាការតស៊ូ កាេខិតខំប្រឹងប្រែង ការពង្រឹងខ្លួនឯង
ហើយក៏មិនអាចកាត់ផ្តាច់បានពីការសប្បាយនៅក្នុងការប្រារព្ធប្រពៃណីជាតិ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកស្រី ដោ សម្ជស្ស បានប្រាប់ BTV ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ត្រាន្ត គិតត្រឹមម៉ោង 21:00 នាទី មានប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ចំនួន 983,080 នាក់ និងទេសចរបរទេសចំនួន 7,068 នាក់។ ហើយតួលេខនេះ នគរសង្ក្រាន្តទាំងាំង ៦ទៅតាំង បូកជាមួយព្រលានយន្តហោះចាស់ និងសង្ក្រាន្តនៅមូលដ្ឋានតាមខណ្ឌផ្សេងៗទៀត៕ អត្ថបទ : វង្ស សុភាព
. រូបភាព អាត់ សុធា










-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់