ព័ត៌មាន
រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើពិធីរាប់បាត្រព្រះសង្ឃ ១២៧អង្គ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន
ក្នុងស្មារតីចងចាំនូវគុណូបការៈ និងការលះបង់ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ រដ្ឋបាលខេត្តពោធិ៍សាត់បាន រៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ១២៧អង្គ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្នុងក្រុងពោធិ៍សាត់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងជាពិសេស គឺវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារមាតុភូមិ។
នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ព្រះសង្ឃជាច្រើនអង្គត្រូវបាននិមន្តមក ដើម្បីទទួលចង្ហាន់ និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់។
ឯកឧត្តម ខូយ រីដា បានថ្លែងថា ការរៀបចំពិធីនេះ មិនត្រឹមតែជាការបំពេញកិច្ចតាមបែបសាសនានោះទេ ប៉ុន្តែគឺជាការបង្ហាញនូវសេចក្តីដឹងគុណចំពោះបុព្វបុរស និងយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីនាំមកនូវសន្តិភាពដែលយើងកំពុងមាននៅថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ «យើងមិនត្រូវភ្លេចនូវវីរភាពរបស់បងប្អូនកងទ័ព ដែលបានឈរជើងការពារទឹកដីឡើយ ផលបុណ្យដែលកើតចេញពីការរាប់បាត្រនៅថ្ងៃនេះ សូមឱ្យបានទៅដល់ដួងវិញ្ញាណក្ខន្ធពួកគេឱ្យបានទៅកាន់សុគតិភព»។
បន្ទាប់ពីកិច្ចរាប់បាត្រ ព្រះសង្ឃបានសូត្រមន្តបង្សុកូល និងប្រោះព្រំលើករាសីដល់អ្នកចូលរួម ព្រមទាំងផ្សព្វផ្សាយមេត្តាធម៌ដល់សព្វសត្វលោក។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពរវាងស្ថាប័នរដ្ឋ កងកម្លាំង និងប្រជាពលរដ្ឋ តាមរយៈការរក្សាទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងការលើកកម្ពស់ស្មារតីស្នេហាជាតិ។
គួរបញ្ជាក់ថា ពិធីរាប់បាត្របែបនេះ តែងតែត្រូវបានរៀបចំឡើងជាហូរហែក្នុងឱកាសបុណ្យជាតិសំខាន់ៗ ដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្ធអ្នកមានគុណ និងអ្នកស្នេហាជាតិ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់សង្គមជាតិខ្មែរ៕ ដោយ ៖ ពៅ ភារុន











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ