ព័ត៌មាន
កម្ពុជាគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព ខណៈភាគច្រើនជាកម្ចីសម្បទាន
មន្ត្រីជាន់ខ្ពស់កម្ពុជាបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះភាគច្រើននៃកម្ចីដែលទទួលបានមានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់ សម្រាប់អភិវឌ្ឍវិស័យអាទិភាពដោយចីរភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈ ពេលវែងប្រកប និង បង្កើនផលិតភាពសេដ្ឋកិច្ច។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ថ្លែងបញ្ជក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយ ការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្តាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP)នៅថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ឯកឧត្តម លី ធុជ បញ្ជាក់ថា អស់រយៈពេលជាង ១១ ខែរាជរដ្ឋា ភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនជាពិសេសលើវិស័យសុខាភិបាលការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាពការងារ ការដោះស្រាយទំនាស់ សកម្មភាពអាកាស ធាតុ និងផ្សេងៗទៀត។ កត្តាសំខាន់រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាថានឹង “មិនទុកនរណាម្នាក់ចោល” និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយដល់ក្រុមដែលខ្វះខាត និងងាយរងគ្រោះដើម្បីធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមបានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ជាពិសេស UN- ESCAP និង កម្មវិធីអភិវឌ្ឍន៍សហប្រជា ជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិ វឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជានោះ ប្រទេសកម្ពុជាក៍ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ដើម្បីផ្តល់ប្រយោជន៍ឲ្យប្រជាជនកម្ពុជា ខណៈដែលកម្ពុជាបាន និងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមនិងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាពសន្តិសុខរបៀបរបបអន្តរ ជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕



អត្ថបទ: ភារម្យ
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧