ព័ត៌មាន
ពលរដ្ឋខ្មែរចាស់ក្មេងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពលរដ្ឋខ្មែរចាស់ក្មេង បានអនុវត្តប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីខ្មែរបានល្អប្រសើរ ដោយក្នុងនោះ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ គឺគេបាននាំគ្នាសម្អាតផ្ទះសម្បែង រៀបចំតុបតែងរានទទួលទេវតាឆ្នាំថ្មី បន្ទាប់ពីគេបាននាំគ្នាធ្វើអាហារចង្ហាន់ទៅវត្ត និងបានជួបជុំសាច់ញាតិជិតឆ្ងាយ នាំគ្នាដើរកម្សាន្តយ៉ាងសប្បាយរីករាយ។
ពលរដ្ឋខ្មែរ និងជនបរទេស ដែលមានភរិយា និងកូនជាជនជាតិខ្មែរ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែមេសា នេះថា ក្នុងបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ គេបានរៀបចំតុបតែងផ្ទះ រៀបចំពិធីសាសនា ទទួលទេវតាឆ្នាំថ្មី និងបានរៀបចំម្ហូបអាហារ ធ្វើបុណ្យដាក់ទាន ប្រគេនថ្វាយ ជូនព្រះសង្ឈ យាយតាចាស់ជរា ស្រង់ព្រះ ពូនភ្នំខ្សាច់ ទៅតាមទំនៀមតតាំងពីបុរាណកាលមក និងបានជួបជុំបងប្អូនសាច់ញ្ញាតិ នាំគ្នាដើរកម្សាន្តសប្បាយ ទទួលយកសិរីសួស្តីនៅក្នុងឆ្នាំថ្មី។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ព.ស ២៥៧០ ប្រារព្វឡើងរយៈពេលបីថ្ងៃជាប់ៗគ្នា ៖ ថ្ងៃទី១ គឺជាថ្ងៃចូលឆ្នាំ ឬជាថ្ងៃមហាសង្ក្រាន្ត ដែលឈានចូលនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០: ៤៨នាទីព្រឹក ថ្ងៃទី២ គឺជាថ្ងៃ វារៈវន័បត ថ្ងៃទី៣ គឺជាថ្ងៃ វារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ។
ហើយសម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី នឹងត្រូវបានប្រារព្វចំនួន៣ថ្ងៃទៀត ដោយមានបង្ហាញកម្មវិធីទស្សនីយភាពជាច្រើនទៀត រួមមាន៖ ពិធីដង្ហែព្រះពុទ្ធប្បដិមា ស្រង់ព្រះ ការសម្តែងយុទ្ធគុន សម្តែងសិល្បៈល្ខោនបាសាក់ ល្ខោនខោល ល្ខោនអាប៉េ រាំវង់ជុំជាតិ សម្តែងសិល្បៈសហសម័យ ជួបជុំលេងកម្សាន្ត និងការប្រកួតអុកយក្សផ្តាច់ព្រ័ត្រ និងលេងទាញព្រ័ត្រ អមដោយមានការប្រគំតន្ត្រីតូចធំច្រើនកន្លែងទៀត។ អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ