ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋាភិបាលឱ្យផ្ដល់ផ្ទះបណ្ដោះអាសន្ន ដល់ជនភៀសសឹកតែម្ដង ទោះបីជាយកដីពីថៃមកវិញបានក៏ដោយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានណែនាំដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ផ្ទះបណ្ដោះអាសន្នដែលបានផ្ដល់ជូនពលរដ្ឋភៀសសឹកស្នាក់នៅនោះ ជូនដល់ពួកគាត់ផ្ដាច់ តែម្ដងបើទោះបីជាទាមទារទឹកដីរបស់ពួកគាត់ដែលថៃឈ្លានពានមកវិញក៏ដោយ។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំថ្មីនេះ កងទ័ពជួរមុខរបស់យើង កំពុងទទួលបានការគិតគូយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសបានទទួលទានគ្រប់យ៉ាង។ ចំណែកបងប្អូនជនភៀសខ្លួន ក៏នៅមានសុវត្ថិភាពហើយទទួលបាននូវការផ្គត់ផ្គង់ពេញលេញដែរ។
សម្ដេចតេជោ បានថ្លែងថា ៖«ដោយសារតែវាត្រូវការប្រើពេលហើយយើងត្រូវការប្រើលុយរាប់លានដុល្លារ ដើម្បីកសាងលំនៅឋានសមរម្យ ដើម្បីកុំឱ្យពួកគាត់ (ពលរដ្ឋភៀសសឹក) ទាំងអស់លំបាកព្រោះយើងយល់ច្បាស់អំពីពេលវេលាដែលត្រូវចំណាយបានជាយើងត្រូវធ្វើផ្ទះបណ្ដោះអាសន្នជូនពួកគាត់»។
សម្ដេចតេជោបានបញ្ជាក់ថា៖ «ហើយផ្ទះនេះ បើខ្ញុំជានាយករដ្ឋមន្រ្ដី ផ្ទះនេះទោះបីយើងយកត្រឡប់ផ្ទះរបស់គាត់ ទឹកដីរបស់គាត់បានត្រឡប់មកវិញ ក៏គួរក្លាយទៅជាកាដូអានុស្សាវរីយ ជូនប្រជាជនភៀសសឹកនឹងតែម្ដងទៅវាល្អជាង បានជាគាត់ទៅរស់នៅទីនោះទៅហើយ។ ថ្ងៃក្រោយគាត់មានប្រពន្ធ មានកូន មានប្ដីអីទៀត ចែកជូនគាត់តែម្ដងទៅនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អើយ។ អាហ្នឹងបើសិនជាពុក នៅធ្វើជានាយករដ្ឋមន្រ្ដី ពុកសម្រេចចិត្តហើយ អាហ្នឹងថ្ងៃក្រោយទេ រឿងថ្ងៃក្រោយ ប៉ុន្ដែពុកគិតទុកឱ្យហើយទេ។ ទោះបីគាត់ត្រឡប់ទៅផ្ទះវិញក៏ដោយ ក៏ប៉ុន្ដែផ្ទះនឹងមិនគួរដកហូតទេ ទុកឱ្យគាត់ទៅ ចំណាយប៉ុណ្ណឹងវាមិនធំទេ សម្រាប់ប្រជាជនខ្លួនឯងនោះ។ អាហ្នឹងពុកគ្រាន់តែផ្ដាំ ក្នុងឋានៈជាឪរបស់នាយករដ្ឋមន្រ្ដី ក៏ប៉ុន្ដែក៏ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាចដែរ។ ហើយក្នុងពេលនិយាយនេះ ក្នុងពេលជាប្រមុខរដ្ឋស្ដីទី របស់ប្រទេសមួយដែរ អាហ្នឹងផ្ដាំផ្ញើទៅ»៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ