ព័ត៌មាន
ភ្ញៀវទេសចរជាង៤៣ម៉ឺននាក់ មកលេងកម្សាន្តខេត្តកំពត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃ
មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកដើរលេងកម្សាន្តខេត្តកំពត ប្រមាណជាង ៤៣ម៉ឺននាក់ ហើយសេវាកម្មផ្សេងៗនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាប្រព្រឹត្តិទៅដោយរលូន និងពោពេញដោយភាពសប្បាយរីករាយ ខណៈដែលក្រុមអាជីវករថាពួកគេលក់ដាច់ខ្លាំង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតរបស់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យវិស័យទេចរណ៍ខេត្តមានការអភិវឌ្ឍន៍រីកមច្រើន និងកាន់តែមានភាពទាក់ទាញទេសចរកាន់តែច្រើន។ ហើយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ខេត្តកំពតបានទទួលភ្ញៀវទេសចរមកលេង កម្សាន្ត និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់។
លោកប្រធានមន្ទីរបានបន្ថែមថា ភ្ញៀវជាតិ និងអន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។
លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។
ក្រុមអាជីវករលក់ដូរនៅផ្សារវិថិអាហារខេត្តកំពត បានបង្ហាញទឹកចិត្តសប្បាយរីករាយ ដោយសារការលក់ដូរបានដាច់ច្រើនទ្វេដង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបីថ្ងៃកន្លងមកនេះ។ ពួកគេបានថ្លែងអំណរគុណដល់អាជ្ញាធរ ពិសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែលបានបង្កើតវិថីអាហារឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវ ឲ្យមកទិញបានច្រើនជាងមុន ដែលអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេឲ្យមានភាពល្អប្រសើរ។
សូមបញ្ជាក់ថារយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅទូទាំងខេត្តមានភាពល្អប្រសើរ ចំណែកការធ្វើដំណើរនៅក្នុងក្រុងក៏មិនមានការកកស្ទះចរាចរណ៍នោះទេ ដោយសារកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានជួយសម្រួលដើម្បីបញ្ជៀសនូវការកកស្ទះ៕












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ