ព័ត៌មាន
ភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រមាណ១លានជាង៨៤ម៉ឺននាក់ បានដើរលេងកម្សាន្ដក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នេះ ក្នុងនោះមានអ្នកទេសចរជាតិនិងអន្ដរជាតិ ប្រមាណជាង៨ម៉ឺន៩ពាន់នាក់ បានទៅទស្សនាប្រាសាទអង្គរ។
អ្នកទេសចរជាតិបានសម្ដែងមោទនភាព នៅពេលខ្លួនបានឃើញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនា ប្រាសាទអង្គរជាច្រើនកុះករ និងប្រកបដោយស្នាមញញឹម ដែលនេះបានបង្ហាញថា ប្រជាជនខ្មែរ បានចូលរួមលើកកម្ពស់ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្លួនកាន់តែច្រើន ដើម្បីឱ្យពិភពលោកបានស្គាល់ប្រាសាទបុរាណរបស់ខ្មែរ។ពួកគាត់បន្ដថា បើទោះបី ការដើរកម្សាន្ដពិធីបុណ្យចូលឆ្នាំថ្មី មានអាកាសធាតុកក្ដៅបន្ដិចក៏ពិតមែន ប៉ុន្ដែពេលចូលដល់តំបន់ប្រាសាទអង្គរ ហាក់មានអារម្មណ៍ត្រជាក់ត្រជុំ ដែលពួកគាត់ហៅថា សៀមរាបអង្គរ ជាបេះដូងរបស់ខ្មែរ។ ពួកគាត់បន្ដថា ការចូលរួមដើរកម្សាន្ដចូលឆ្នាំថ្មី បានធ្វើឱ្យពួកគាត់ ក៏ដូចជាយុវជនយល់ដឹងច្បាស់ពីវប្បធម៌របស់ខ្លួនផងដែរ ជាពិសេស បានផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
របាយការណ៍មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណ ១,៨៤២,៤៣៨ នាក់ក្នុងនោះ មានអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១,៨៣៧,០០០ នាក់ និង និងភ្ញៀវទេសចរបរទេស មានចំនួន ៥,៤៣៨ នាក់។ ជាមួយគ្នានេះ អ្នកទេសចរជាតិនិងអន្ដរជាតិ បានចូលទស្សនាប្រាសាទអង្គរវត្ដ ប្រមាណជាង៨ម៉ឺន៩ពាន់នាក់ ក្នុងអ្នកទេសចរអន្ដរជាតិមានជាង៥៤០០នាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ