ព័ត៌មាន
៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
សង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី២០២៥ថយចុះ៤៦ភាគរយ។
ភ្ញៀវទេសជាតិ និងអន្តរជាតិបានមកលេងកម្សាន្តស្នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ៣ថ្ងៃនេះមានចំនួន២៦,៥២០នាក់។ ក្នុងនោះ ទេសចរជាតិ២៥,៣៨៨នាក់ និងអន្តរជាតិ១,១៣២នាក់។នេះបើតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង។
លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ស្ថិតិភ្ញៀវទេសចរនៅពេលនេះ គឺថយចុះ២២,៧៤៩ នាក់ ស្មើនឹង៤៦ភាគរយ។ ដោយឡែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត រយៈពេល៣ថ្ងៃ តាមបណ្ដាក្រុងស្រុក មានចំនួនប្រមាណ ១៥៤,០០០ នាក់។
មន្រ្តីទេសចរណ៍ដដែល អះអាងថា មូលហេតុនៃការថយចុះភ្ញៀវទេសចរ ដោយសារតែអ្នកទេសចរ និងប្រជាពលរដ្ឋ ព្រួយបារម្ភពីបញ្ហាព្រំដែនមិនទាន់មានស្ថេរភាពល្អប្រសើរ និងតម្លៃប្រេងឥន្ធនៈមានការកើនឡើងជាដើម។ ទាក់ទងនឹងបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវ ទេសចរ និងប្រជាជន ធ្វើឱ្យតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តមានសោភ័ណ្ឌភាពល្អ។
ចំពោះតម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានឡើងថ្លៃ ដោយមានការយល់ព្រមពីភ្ញៀវទេសចរ។
ដោយឡែកប្រជាពលរដ្ឋ និងអ្នកទេសចរដែលបានលេងកម្សាន្តនៅខេត្តកោះកុង ពិសេសសង្រ្កាន្តមុខអគាររដ្ឋបាលខេត្ត បង្ហាញក្តីរីករាយថា ទោះបីជាឆ្នាំនេះរដ្ឋបាលមិនសូវជាកម្មវិធីសង្រ្កាន្តធំដុំច្រើនក៏ដោយពួកគាត់សប្បាយនឹងការរៀបចំរបស់អាជ្ញាធរ គ្រាខេត្តជាប់ព្រំដែនជាមួយថៃ។
ប្រជាពលរដ្ឋ និងអ្នកទេសចរ បានមកភ្លក់រសជាតិនំបញ្ចុក និងខ្យងចំពុះទាដែលជាផលិតផលអត្តសញ្ញាណមួយនៅខេត្តកោះកុង ហើយចង់ឱ្យអាជ្ញាធរបន្តបង្ហាញផលិតផលក្នុងស្រុកបែបនេះនៅឆ្នាំក្រោយៗទៀត។
សម្ភាសន៍១៖ ពលរដ្ឋ និងអ្នកទេសចរ៤នាក់
ពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តក៏បានប្រឹងប្រែងតុបតែងកែលម្អសោភ័ណ្ឌភាពបរិស្ថានអនាម័យគួរឱ្យទាក់ទាញ ដើម្បីផ្តល់រីករាយ និងទាក់ទាញភ្ញៀវដែលមកស្នាក់នៅលេងកម្សាន្តក្នុងខេត្ត។ ក្នុងមានជាការតាំងពិពណ៌ចំណីអាហារ ប្រគុំតន្រ្តីខ្នាតតូច ល្បែងរបាំប្រជាប្រិយ ហូបនំបញ្ចុក និងពិសារខ្យងចំពុះទាជាង១តោននៅមុខអគាររដ្ឋបាលខេត្ត ឬតាមទីតាមអាវត្តអារាមផងដែរ៕ ដោយ ៖ មករា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ