ព័ត៌មាន
បីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេចរខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv តាមរយះសារតេឡេក្រាមអោយដឹងថាក្នុងរយៈពេលថ្ងៃ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្វាយរៀង មានភ្ញៀវ ចម្រុះជាតិសាសន៍ធ្វើដំណើរឆ្លងកាត់ចូលមកលេងបុណ្យ និងកម្សាន្តក្នុងតំបន់គោលដៅនានា មានចំនួន ៤សែន ០ម៉ឺន ៨ពាន់២២១ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៧២៥នាក់ ។
លោកបានបញ្ជាក់ថាកត្តាដែលស្វាយរៀង មានភ្ញៀវធ្វើដំណើរចូលមកធ្វើបុណ្យ និងលេងកំសាន្ត ក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ច្រើនបើតាមការសន្និដ្ឋានជំហានដំបូងមកពីស្វាយរៀងមានទីតាំងលេងកំសាន្តបែបសិប្បនិមិត្តច្រើនកន្លែងនៅតាមវត្តអារាម បន្ថែមលើរម្មណីដ្ឋានដែលបានបន្សល់ទុក ផ្ទះសំណាក់ និងម្ហូបអាហារមានតម្លៃសមរម្យ ពិសេសសន្តិសុខបង្កអោយភ្ញៀវដើរលេងកម្សាន្ត ស្នាក់នៅគ្មានបារម្មនិងធានាសុវត្តិភាព ដែលជាគោលដៅភ្ញៀវចង់មកលេងកំសាន្ត។
តំណាងយុវជនដែលកំពុងលេងកំសាន្តនៅតំបន់សួនកុមារ ក្រុងស្វាយរៀង បានមានចំណាប់អារម្មណ៏ ដោយគោរពថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលបានបើកអោយមានការជួបជុំលេងកំសាន្តនៅពេលនេះ ពិសេសសូមគោរពថ្លែងអំណរគុណចំពោះបងៗវរៈកងទព័ជួរមុខ ដែលបានបន្តការពារបូរណភាពទឹកដីដែលចោរសៀមបន្តឈ្លានពានកម្ពុជា បង្កអោយពួកខ្ញុំទាំងអស់គ្នាមកលេងកំសាន្តសង្គ្រាន្តរយះពេល៣ថ្ងៃនេះ ។
សូមបញ្ជាក់ថា ស្វាយរៀងជាខេត្តជាប់ព្រំដែនគោកជាមួយប្រទេសវៀតណាមមានប្រវែងជាង២០០គីឡូម៉ែត្រ ខេត្តមានច្រកទ្វាព្រំដែនអន្តរជាតិចំនួន២ទីតាំង រួមនិងច្រកទ្វាតំបន់ ច្រកទ្វេភាគី និងច្រករបៀង បង្កអោយភ្ញៀវចម្រុះជាតិសាសន៏ចេញចូលមកលេងកំសាន្តបានគ្រប់ពេល ខណៈដែលភ្ញៀវមានចេតនាចង់ចូលដោយមន្ត្រីប្រចាំច្រករងចាំទទួលគ្រប់ម៉ោងធ្វើការ ។












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ