ព័ត៌មាន
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
ថ្ងៃទី៥នៃព្រឹតិ្តការណ៍ «នគរសង្រ្កាន្ត» ប្រជាពលរដ្ឋ យុវជន មកពីតាមបណ្តារាជធានី ខេត្ត អញ្ជើញមកទស្សនាកម្សាន្តនៅក្នុងភូមិវប្បធម៌ បានកោតសរសើរពីការរៀបចំតាំងពិព័រណ៍ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។
បងប្អូនប្រជាពលរដ្ឋ និងយុវជន មកពីរាជធានី-ខេត្ត អញ្ជើញមកទស្សនាកម្សាន្តនៅភូមិវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធព្រឹតិ្តការណ៍ «នគរសង្រ្កាន្ត» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែបណ្តាឆ្នាំកន្លងៗទៅ យើងធ្លាប់បានចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប។ ដូច្នេះទាំងព្រឹតិ្តការណ៍ «អង្គរសង្រ្កាន្ត» និងព្រឹតិ្តការណ៍ «នគរសង្រ្កាន្ត» គឺពួកគាត់យល់ថា ជាវេទិកាមួយដ៏ល្អ ដែលធ្វើឲ្យមហាគ្រួសារខ្មែរយើង បានរៀបចំការជួបជុំគ្នាទូទាំងប្រទេស ដើម្បីអបអរសាទរទទួលអំណរឆ្នាំថ្មី ហើយរួមទាំងបង្ហាញពីកម្លាំងសាមគ្គីភាពរវាងប្រជាជនខ្មែរ និងប្រជាជនខ្មែរ។ ត្បិតអីចុងក្រោយនេះ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ប្រទេសកម្ពុជា បានរងនូវការឈ្លានពានផ្នែកយោធាពីសំណាក់ប្រទេសថៃ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន។ ទោះបីជាប្រទេសយើងមានសង្រ្គាមក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរ នៅតែទទួលអំណរឆ្នាំថ្មី។
សូមរំលេចឡើងវិញថា៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង មានរយៈពេល០៦ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ មានកម្មវិធីបង្ហាញពីទស្សនីយភាព តាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខ និងរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើនផងដែរ៕ អត្ថបទ រដ្ឋា


















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច