ព័ត៌មាន
ស.ស.យ.ក និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញវាយតម្លៃខ្ពស់ពីការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត
សហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានវាយតម្លៃថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» រយៈពេល៥ថ្ងៃ ពីថ្ងៃទី១៤-១៨ ខែមេសា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ។ ហើយមានប្រជាពលរដ្ឋ និងភ្ញៀវបរទេសដើរលេងកម្សាន្តជាង ៧លាន ៣សែននាក់។
ការវាយតម្លៃនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីសំណាក់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានក្រុមការងារប្រតិបត្តិ បានមានប្រសាសន៍ថា ដំណើរការព្រឹត្តិការណ៍នគរសង្ក្រាន្តពីថ្ងៃទី១៤-១៨ ខែមេសា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន មានភាពល្អប្រសើរលើសពីការរំពឹងទុក។ ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍នគរសង្ក្រាន្ត។
ឯកឧត្តម សុខ សប្បាយណា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺជាការផ្សារ ភ្ជាប់រវាងជួរមុខនិងជួរក្រោយ និងបានផ្ញើក្តីនឹករលឹកដល់វីរកងទ័ព និងវីរនគរបាលដែលកំពុងតែការពារព្រំដែន។
ចំណែកឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រយៈពេល៥ថ្ងៃ ពីថ្ងៃទី១៤-១៨ ខែមេសា ឆ្នាំ២០២៦ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍នគរសង្ក្រាន្ត មានប្រជាពលរដ្ឋដើរលេងកំសាន្តជាង ៧លាន ៣សែននាក់។ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ជារួមប្រព្រឹត្តល្អប្រសើរដោយរលូន និងមិនមានអ្វីកើតឡើថជាដុំកំភួននោះទេ។ ហើយមិនមានបញ្ហាបាតុភាពអ្វីកើតឡើងនោះទេ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានដូចជានៅ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ