ព័ត៌មាន
ស្ថានការណ៍សន្តិសុខ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មី បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ពុំមានហេតុការណ៍ណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ BTV នៅថ្ងៃទី២០ ខែមេសា នេះថា ក្នុងអំឡុងពេលប្រជាពលរដ្ឋកំពុងរីករាយសប្បាយក្នុងបុណ្យចូលឆ្នាំថ្មី ស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរទូទាំងប្រទេស និងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ការដើរកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅគ្រប់ទីកន្លែងមានចំនួនច្រើនកុះករ និងបានកំសាន្តសប្បាយប្រកបដោយទឹកចិត្ត និងភាពកក់ក្តៅ ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។ ពុំមានហេតុការណ៍ណាមួយធំដុំកើតឡើងគួរឲ្យកត់សម្កាល់ឡើយ។
ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា មានការយកចិត្តទុកដាក់រៀបចំផែនការច្បាស់លាស់របស់សមត្ថកិច្ច ជាពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទូទាំងប្រទេស ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានដូចជានៅ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ៕ អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ