ព័ត៌មាន
ក្រសួងវប្បធម៌ប្រកាសជ្រើសរើសយុវជនឱ្យចូលសិក្សាមិនបង់ថ្លៃ លើជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៦
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សានុសិស្ស ដើម្បីចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកទទួលខុសត្រូវ ក្នុងការចុះឈ្មោះចូលសិក្សានៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា និងបញ្ជាក់ពីលក្ខខណ្ឌសិក្សារបស់សិស្សានុសិស្ស យុវជន មកពីគ្រួសារមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។ ការរៀនជំនាញវិជ្ជាជីវៈដូនតា នឹងរៀបចំឡើងតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅតាមសហគមន៍ ដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមពីខែឧសភា នេះតទៅ នៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ ដូចជា៖ ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ ជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរាជរដ្ឋាភិបាលដាក់ចូលក្នុងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមាន៖ តម្បាញសូត្រ និងអំបោះ, តម្បាញ ក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។ ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យរាជរដ្ឋាភិបាល នឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណសិក្សាឲ្យបានត្រឹមត្រូវ។
សូមរំលេចឡើងវិញថា ក្នុងពិធីសម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩ ក្រោមប្រធានបទ «អនុស្សាវរីយ៍» កាលពីដើមខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនកម្ពុជាភាគច្រើនលើសលុប កំពុងមានសន្ទុះប្រើប្រាស់ គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក។ ក្នុងបរិការណ៍នេះ, យើងត្រូវចាប់យកឱកាសដើម្បីពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ឱ្យកាន់តែល្អ មានគុណភាព និងការប្រកួតប្រជែង ជាពិសេស ជួយគាំទ្រដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់យើង ដែលជាកម្លាំងចលករជំរុញដោយផ្ទាល់ និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់យើងគឺ “អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម” ក្នុងចក្ខុវិស័យឆ្ពោះទៅ “កសាង កម្ពុជា ជាអរិយប្រទេស” ដោយឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពស្វាហាប់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន