ព័ត៌មាន
ACU ឃាត់ខ្លួនផ្កាយបីម្នាក់ , ផ្កាយពីរម្នាក់ និងស្ត្រីម្នាក់
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយបី) ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងផ្កាយពីរម្នាក់មានតួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញ និងស្ត្រីម្នាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី ២១ខែមេសានេះថា : គាត់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍មែន គាត់នៅជួយការងារនាយកដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទី២១ ខែមេសានេះថា : “ខ្ញុំក្តាប់អត់បានទេ ដឹងព័ត៌មានថាខាង ACU ឃាត់ ខ្ញុំអត់ដឹងថារឿងអី ពាក់ព័ន្ធអី ឃាត់តាំងពីថ្ងៃអាទិត្យ”។
ចំណែកលោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ចំពោះព័ត៌មាននេះនៅមិនទាន់អាចជម្រាបបាននៅឡើយទេ។ អត្ថបទ : វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ