ព័ត៌មាន
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញស្ទើរគ្រប់ប្រភេទមានកំណើនកើនឡើងល្អប្រសើរ
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញមុខទំនិញរបស់កម្ពុជាស្ទើរគ្រប់ប្រភេទបានកើនឡើងល្អប្រសើរ ក្នុងនោះមានប្រភេទទំនិញមួយចំនួនបានកើនឡើងខ្ពស់លើសពី ៥០ភាគរយ ខណៈកំណើននេះ កំពុងគាំទ្រដល់កំណើននៃការនាំចេញ និងការជួយជ្រោមជ្រែងដល់កំណើននៃសេដ្ឋកិច្ចជាតិ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះមានប្រភេទទំនិញជាច្រើន បានចូលរួមចំណែកដល់កំណើននៃការនាំចេញទំនិញ របស់កម្ពុជា និងគំាទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ ចំពោះប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពី ក្រណាត់ មានទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ កើនឡើងជាង ៣ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូជាង ៦៤៨ លានដុល្លារ កើនជាង ៤២ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ៥១៦ លានដុល្លារ កើនជិត ១២ ភាគរយ, ស្បែកជើង ស្រោមជើងជាង ៣៧៨ លានដុល្លារ កើនជិត ១២ ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ៣៧៨ កើន ២៤ ភាគរយ, យានក្រៅពីអយស្ម័យយាន ២៤៧ លានដុល្លារ កើនជាង ៤៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥, ក្រៅពីនេះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត បាន បន្តកើនឡើងគួកត់សម្គាល់ផងដែរ។
ដោយឡែកប្រភេទំនិញដែលកើនខ្ពស់លើសពី ៥០ ភាគរយ នៅក្នុងត្រីមាសទី១នេះរួមមាន៖ គ្រឿងសង្ហារឹម មានទឹកប្រាក់ជិត ៤១០ លានដុល្លារ កើនជាង ៦៤ ភាគរយ, អាលុយមីញ៉ូម និងវត្ថុធ្វើអំពីអាលុយមីញ៉ូម ជាង ១៣២ លានដុល្លារ កើនជិត ៥០០ ភាគរយ, ប្រដាប់ ប្រដាក្មេងលេង និងវត្ថុសម្រាប់កីឡា មានទឹកប្រាក់ជាង ១២៦ លានដុល្លារ កើនជិត ១៦៤ ភាគរយ, អំបិល ស្ពាន់ ដី ថ្ម និងស៊ីម៉ង់ត៍ ជិត ១០៨ លានដុល្លារ កើន ៥៣ ភាគរយ, វាយនភណ្ឌកែច្នៃ ឈុត និងសម្លៀកបំពាក់ ជាង ១១១ លានដុល្លារ កើន ៦១ ភាគរយ និងស្ពាន់ និងវត្ថុធ្វើ ពីស្ពាន់ មានទឹកប្រាក់ ៦៧ លានដុល្លារ កើនដល់ ១៧០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ