ព័ត៌មាន
លោកជំទាវ ឡងឌី សាន់ណារ៉ា៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អៈអាងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងចាត់ទុកការបង្រ្កាប ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអត្ថិភាពទី១។
ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលជនបង្គោល ក្រោមប្រធានបទ«ខ្ញុំ អ្នក យើងទាំងអស់គ្នារួមគ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកជំទាវ រដ្ឋលេខាធិការ បន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអត្ថិភាពទី១ និងជាអត្ថិភាពខ្ពស់ជាងគេក្នុងចំណោមអត្ថិភាព និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ដោះស្រាយ បញ្ហាដែលពាក់ព័ន្ធគ្រឿងញៀន សំដៅការពារសុខភាពប្រជាជន រួមទាំងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។ តាមរយៈវគ្គបណ្ដុះបណ្ដាលជនបង្គោលក្នុងថ្ងៃនេះ ដើម្បីរួមគ្នាធ្វើឱ្យសង្គមយើង និងសហគមន៍យើងគ្មានគ្រឿងញៀន។ យើងទាំងអស់គ្នានៅទីនេះ គឺជាជនបង្គោល ដែលមានតួនាទីជាអ្នកផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ដោយសហការជាមួយក្រសួងវប្បធម៌ និងសិល្បៈ ដែលក្រសួងបានសហការ និងធ្វើការយ៉ាងជិតស្និត ជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ គ្រឹះស្ថានអប់រំ សិល្បករ ផលិតករ អ្នកនិពន្ធ អ្នកបង្កើតមាតិកា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្សព្វផ្សាយអប់រំទៅតាមព្រឹត្តិការណ៍ និងការបង្កើតស្នាដៃផ្សេងៗ។ ជាមួយគ្នានេះ សិល្បករលើគ្រប់ផ្នែក បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមសម្ដែងទៅតាមព្រឹត្តិការណ៍ ពីខ្លឹមសារអប់រំ ទប់ស្កាត់ ការសម្តែងផ្ទាល់ ជាការតាក់តែងនិពន្ធស្នាដៃ ការថតខ្សែភាពយន្តអប់រំខ្លីៗ ព្រមទាំងការបញ្ចូលសារ នៅតាមការចាក់បញ្ចាំងតាមរោងភាពយន្ត។ នៅតាមបណ្ដារាជធានី ខេត្ត សិល្បករ តែងតែផ្តល់សារអប់រំជាប់ជានិច្ចនៅពេលមុនការចាប់ផ្ដើមកម្មវិធីសម្តែង។ ដូចមានបញ្ជាក់ក្នុងរបាយការណ៍របស់ក្រុមការងារក្នុងឆ្នាំ២០២៤ នៃឆមាសទី២ ក្រុមការងាររបស់ក្រសួងបានរៀបចំផែនការសកម្មភាពស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការសកម្មភាពនេះនិងធ្វើការសហការឲ្យបានជិតស្និទ្ធជាមួយខ្សែបណ្ដាយនៃមន្ទីរ អង្គភាព របស់ក្រសួងនៅតាមរាជធានី-ខេត្តក៏ដូចជាអង្គការសមាគមសិល្បករ វិចិត្រករ និងអ្នកផ្សព្វផ្សាយវប្បធម៌ផ្សេងៗ។
ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ លោកជំទាវ ឡងឌី សាន់ណារ៉ា សូមស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលដែលអញ្ជើញមកទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រាបទៅដល់មូលដ្ឋាន អនុវត្តការងាររបស់យើងដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល។ ជាពិសេសគឺប្អូនៗ ក្មួយៗ ដែលជាតារា ជាបវរកញ្ញា គឺជាគោលដៅពិសេសនៅក្នុងការផ្សព្វផ្សាយទៅកាន់មហាជន គ្រឿងញៀន គឺជាឧក្រិដ្ឋកម្មសកល។ ដោយឡែកងាកមកសង្គមយើង បើគ្រួសារណាមួយមានអ្នកជាប់គ្រឿងញៀនតែមួយនាក់ គ្រួសារនោះពិតជាពេញដោយភាពខ្មៅងងឹត រលាយហិនហោច។
ជាចុងក្រោយឯកឧត្តមឧត្ដមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ដែរថា គ្រឿងញៀនជាបញ្ហារួមរបស់ជាតិតែម្តង មិនមែនជាបញ្ហារបស់ក្រសួង ស្ថាប័ន ឬអង្គភាពនោះទេ ហើយទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ធ្វើការដោះស្រាយតែម្តង៕



អត្ថបទ៖ រដ្ឋា
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា