ព័ត៌មាន
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams និងបទល្មើសគ្រឿងញៀននៅអគារខុនដូរ ZHUOYUFENG ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង និង លោកថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានរកឃើញជនសង្ស័យជាជនបរទេសសរុប៥៥នាក់ ស្មើ០៧សញ្ជាតិ
ក្នុងនោះរួមមាន ៖ ជនបរទេសស្នាក់នៅខុសច្បាប់ ( គ្មានលិខិតឆ្លងដែន លើសទិដ្ឋការ ៤៤នាក់ និងជនបរទេសប្រព្រឹត្ត Online Scams ជាជនជាតិវៀតណាម ១១នាក់ ( ស្រី០៣នាក់ ) ។
ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាបពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រយួរដៃ ១៤គ្រឿង , ទូរស័ព្ទដៃ ០៦គ្រឿង និងគ្រឿងញៀនចម្រុះសរុបជាង១០គីឡូក្រាមផងដែរ ។
ផ្នែកតាមកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រព្រឹត្តិបទល្មើសគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឲ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម និងចាត់វិធានការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ ៕ លីហេង















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ