ព័ត៌មាន
លីគនារី នឹងបើកការប្រកួតរដូវកាលថ្មី ចុងសប្ដាហ៍នេះ ជាមួយរូបមន្ដថ្មី
ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌនាលីគនារី ឆ្នាំ២០២៦ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី នាថ្ងៃទី២៥ ខែមេសាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមការពារជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៏ បឹងកេត សៀមរាបអេហ្វស៊ី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង និងក្រុម XO United។
យោងតាមកម្មវិធីប្រកួតរដូវកាលថ្មី នៃលីគកំពូលនារីនៅកម្ពុជានេះដែរ នឹងប្រើរូបមន្ដប្រកួតថ្មី ខុសពីរដូវកាលមុន ដែលប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីកំណត់ក្រុមជ័យលាភី។ សម្រាប់ឆ្នាំ២០២៦ នេះ នឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំដដែល ។ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម ឬក្រុម Top-4 នឹងត្រូវប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងដណ្ដើមជើងឯកតែម្ដង។
ទន្ទឹមជាមួយការត្រៀមចាប់ផ្ដើមរដូវកាលថ្មីនេះដែរ គេឃើញក្រុមនីមួយៗ បានរៀបចំក្រុម ទាំងក្រុមការងារគ្រូ និងកីឡាការិនីយ៉ាងល្អប្រសើរ រហូតមានក្រុមខ្លាំងបាននាំចូលកីឡាការិនីបរទេស មកពង្រឹងក្រុម ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាក់ស្ដែងក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង ដែលបានធ្វើការរុះរើសក្រុមការងារ និងកីឡាការិនីទ្រង់ទ្រាយធំ ហើយបាននាំចូលកីឡាការិនីបរទេសជាច្រើន សម្រាប់ប្រជែងជើងឯកលីគនារីរដូវកាលនេះ៕ អត្ថបទ៖ លី ឈុនឡា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ