ព័ត៌មាន
និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកើនខ្ពស់ជាលំដាប់ ខណៈគិតត្រឹមខែមីនានេះ បានចុះបញ្ជីសរុបកើនដល់ជាង ១ម៉ឺន៦ពាន់គ្រឿង
ភ្នំពេញ៖ និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការកើនឡើងជាលំដាប់ ដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួន ៣,២៤៣គ្រឿង ដែលចំនួននេះបាននាំឱ្យយានយន្តអគ្គិសនីចុះបញ្ជីសរុបកើនដល់ ១៦, ២១០គ្រឿង បើគិតមកត្រឹមខែមីនានេះ។ ក្នុងនោះ ការចុះបញ្ជីរថយន្តអគ្គិសនីមានចំនួនច្រើនជាងគេបំផុត។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV នៅព្រឹកថ្ងៃទី ២២មេសានេះថា នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង) និង ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១,០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)។ ដោយឡែក នៅខែមីនានេះ មានយានយន្តអគ្គិសនីចុះបញ្ជីច្រើនជាងគេរហូតដល់ ១, ៦៧៦គ្រឿង (ក្នុងនោះរថយន្ត ១, ២៩៣ គ្រឿង) ដែលតួលេខនេះកើនឡើងជាលំដាប់ ហើយឯកឧត្តម រំពឹងថា នៅខែមេសានេះ ការចុះបញ្ជីយានយន្តអគ្គិសនីនឹងបន្តកើនឡើងបន្ថែមទៀត។

ឯកឧត្តម បន្តទៀតថា សម្រាប់ប្រទេសកម្ពុជាការចុះបញ្ជីយានយន្តអគ្គិសនីគឺចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ ដែលកាលនោះមានរថយន្តអគ្គិសនីតែមួយគ្រឿងប៉ុណ្ណោះ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ប៉ុន្តែចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនី គឺមានកំណើនជារៀងរាល់ឆ្នាំ។ ការកើនឡើងនេះគឺ ស្របទៅនឹងការកើនឡើង នៃនិន្នាការការប្រើប្រាស់យានយន្តអគ្គិសនីនៅលើទូទាំងពិភពលោក។
បើយោងតាមទិន្នន័យចុះបញ្ជីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៦, ២១០គ្រឿង ក្នុងនោះ ទោចក្រយានយន្តចុះបញ្ជីមានចំនួន ៣, ៨៣២គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តមានចំនួន ១១, ៦៥៦គ្រឿង៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ