ព័ត៌មាន
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំប្រទះឃើញ ដំរីប្រមាណ ៥០ក្បាល ចុះផឹកទឹកស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា
ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ បានចុះល្បាត ត្រង់ចំណុច ទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានប្រទះឃើញ ដំរីចំនួន ប្រមាណ៥០ ក្បាល ចុះផឹកទឹក តាមការរាយការណ៍បានអោយដឹងថា ក្នុងនោះមានដំរីបណ្តើរកូនតូចជាច្រើន និងមានដំរីឈ្មោលមួយក្បាល មានប្លុកមួយជំហៀង និងកំបុតកន្ទុយផង។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ ៤០០-៦០០ ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។ ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជដើម។


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ