ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្នុងមូលដ្ឋាន ដើម្បីអាចឱ្យពលរដ្ឋចូលរួមបរិច្ចាគ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានចាប់ផ្តើមអនុវត្តយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ”ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារៈសិក្សា ដែលពលរដ្ឋសិស្សនិស្សិតទូទៅ ឈប់ប្រើប្រាស់តែនៅមានគុណភាពល្អ និងមានតម្លៃ សម្រាប់យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ បាននាំយកសំលៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួនចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” ។
លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានអំពាវនាវសូមអញ្ជើញពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមបរិច្ចាគ ដើម្បីចូលរួមយុទ្ធនាការនេះ ។ រដ្ឋបាលខណ្ឌដូនពេញ នឹងបន្តចែករំលែក របស់របរសម្ភារទាំងនេះទៅអ្នកដែលត្រូវការ។

ប្រជាពលរដ្ឋ សិស្សនិស្សិត បានបង្ហាញការគាំទ្រ និងពេញចិត្តចូលរួមចំណែក ក្នុងការផ្តល់ជាសម្ភារៈដែលពួកគាត់គិតថាឈប់ប្រើប្រាស់ យកទៅដាក់ក្នុងធុងតាមទីតាំងដែលអាជ្ញាធរតាមតំបន់បានកំណត់ ។ ក្រុមនិស្សិត បន្ថែមថា ៖ « ចាស់អ្នក ថ្មីខ្ញុំ » គឺជាកម្មវិធីដ៏ល្អ សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ និងគ្រប់ស្រទាប់វណ្ណៈ អាចចូលរួមចំណែកជាមួយសកម្មភាពសប្បុរសសង្គមមនុស្ស និងសង្គមជាតិទាំងមូលផងដែរ ។
យុទ្ធនាការនេះ គឺជាអនុវត្តតាមគំនិតផ្ដួចផ្ដើម និងដឹកនាំប្រកបដោយគតិបណ្ឌិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថាជនរួមជាតិទាំងអស់ ក៏អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕


អត្ថបទ៖ កុម្ភះ
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា