ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មជាមួយ RCEP មានទឹកប្រាក់សរុបជាង ១១ពាន់លានដុល្លារ កើនជាង ១៨%
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP របស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់ លានដុល្លារអាមេរិក កើនជាង ១៨% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទីផ្សារអាស៊ានមានទំហំជាង ៤.៨០០ លានដុល្លារ, អឺរ៉ុបជាង ១.៣០០ លានដុល្លារអាមេរិក និងបណ្តាប្រទេសសមាជិកផ្សេងៗទៀតមានកើនឡើងផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (RCEP) នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ កើនជាង ១៨% ក្នុងនោះកម្ពុជា បាននាំចេញ មានទឹកប្រាក់ជាង ២.៨០០ លានដុល្លារ កើនជាង ៤% និងការនាំចូល មានទឹកប្រាក់ជាង ៨.៤០០ លានដុល្លារ កើន ២៤% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ចំណែកជាមួយទីផ្សារអាស៊ានដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរពាណិជ្ជកម្មនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះដែរ មានទំហំទឹកប្រាក់ជាង ៤.៨០០ លានដុល្លារ កើនឡើងជាង ១០% ក្នុងនោះកម្ពុជា បាននាំចេញមានទឹកប្រាក់ជាង ១.៦០០ លានដុល្លារ ថយចុះ ៧% ខណៈការនាំចូលពីទីផ្សារអាស៊ាន មានទឹកប្រាក់ជាង ៣.២០០ លានដុល្លារ កើនជិត ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន ៥ផ្សេងទៀតរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ៥.១០០ លានដុល្លារ កើនឡើងជាង ២៦%, ជប៉ុន ជាង ៧៥៣ លានដុល្លារ កើនជាង ១៤%, កូរ៉េខាងត្បូង ជាង ២៦២ លានដុល្លារ កើន ២២%, អូស្រា្តលី ចំនួន ១១៧ លានដុល្លារ កើនជាង ៤២% និងនូវែលសេឡង់ មានទឹកប្រាក់ជាង ១៣ លានដុល្លារ កើនឡើងជិត ៥% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសផ្សេងៗជាច្រើនទៀត ដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៣.៥០០ លានដុល្លារ កើនជិត ៤០%, កម្ពុជា-អង់គ្លេស ជាង ២៣០ លានដុល្លារ ថយចុះជាង ១%, កម្ពុជា-កាណាដា ជិត ៣០០ លានដុល្លារ កើនជិត ១%, កម្ពុជា-ឥណ្ឌា ជិត ១២០ លាន ដុល្លារ កើនជាង ៣១%, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ២០ លានដុល្លារ ថយចុះ ១៥%, សហភាពអឺរ៉ុប (៥ប្រទេស) មានទឹកប្រាក់ជាង ១.៣០០ លានដុល្លារ កើនជាង ៨% និងជាមួយបណ្តាប្រទេសផ្សេងៗទៀត មានទឹកប្រាក់ជិត ៨០០ លានដុល្លារ កើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣