ព័ត៌មាន
មគ្គទេ្ទសក៍ទេសចរណ៍ជិត១០០នាក់ ចូលរួមប្រលងដំឡើងកម្រិតមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងតំបន់
នៅថ្ងៃទី២២ ខែមេសា នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកវិញ្ញាសាការប្រលងចូលរៀនវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ ដែលមានបេក្ខជន បេក្ខនារី ចូលរួមជិត១០០នាក់ ក្នុងនោះមានបេក្ខជនថ្នាក់តំបន់ចំនួន២៣នាក់ នៅរាជធានីភ្នំពេញ។
បេក្ខជនបានឱ្យដឹងថា ការប្រលងជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ឆ្នាំនេះ គឺមានការរឹតបន្តឹងខ្លាំង ក្នុងគោលដៅ ចេះ ជាប់។ តែយ៉ាងណា ក្នុងនាមពួកគេជាអ្នកបម្រើការងារជាមគ្គទេ្ទសក៍ទេសចរណ៍ស្រាប់ គឺនឹងខិតខំប្រលងចូលរៀនបន្ថែម ដើម្បីដំឡើងកម្រិតរបស់ខ្លួនគេឱ្យក្លាយមគ្គទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិ ពង្រីកវិសាលភាព ងាយស្រួលនាំភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តនៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា បច្ចុប្បន្ន មគ្គទ្ទេសក៍ទេសចរណ៍ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំភ្ញៀវទេសចរជាតិអន្តរជាតិដើរកម្សាន្ត អមដោយមានការបកប្រែភាសា រៀបរាប់រឿងរ៉ាវពីតាមគោលដៅទេសចរណ៍នានាឲ្យភ្ញៀវទេសចរមានការយល់ដឹងពីកម្ពុជា ហើយមគ្គទ្ទេសក៍ទេសចរណ៍ក៏មានតួនាទីសំខាន់ដែរក្នុងផ្តល់ពិសោធន៍ អនុស្សាវរីយ៍ល្អៗ និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា សំដៅធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តម្តងហើយម្តងទៀត និងទាក់ទាញទេសចរអន្តរជាតិនានាទៀតឲ្យមកទស្សនាកម្ពុជាផងដែរ។
នៅក្នុងដំណើរការប្រលងនេះ មានមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ចំនួន៧៥នាក់ រួមមានផ្នែកភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន អេស្ប៉ាញ ថៃ ចិន រ៉ុស្សី និងភាសាវៀតណាម។ ដោយឡែកមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់វិញ មានចំនួន២៣នាក់ ក្នុងនោះមានផ្នែកភាសាបារាំង អាល្លឺម៉ង់ ជប៉ុន និងវៀតណាម។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ភ្នំពេញ ថ្នាក់តំបន់សៀមរាប ថ្នាក់តំបន់ឆ្នេរ អ្នកបកប្រែភាសា សរុបប្រមាណជិត២០៥០នាក់ ក្នុងនោះអ្នកបកប្រែភាសា មានប្រមាណជាង២០០នាក់៕ អត្ថបទ៖ ស៊ុម សុខជា




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត