ព័ត៌មាន
ស្ថាប័នដៃគូពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុតាមមូលដ្ឋាន
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមជាមួយដៃគូអភិវឌ្ឍ បាននិងកំពុងយកចិត្តទុកដាក់ បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្រ្តី និងប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តរតនគីរី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅ កម្ពុជា បានបង្ហាញពីការវិវត្តនិងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន។

ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់ និងការព្រួយបារម្ភពីអង្គការសង្គមស៊ីវិល មួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុលលើសលប់ ការអនុវត្ត សកម្មភាពប្រមូលបំណុលដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ លក់ដីធ្លី ធ្វើចំណាក ស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់។ បញ្ហាចម្បងៗ ដែលជាដើមហេតុនៃការចោទប្រកាន់ទាំងនេរួមមាន៖ ការផ្ដល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមាន កម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃក្នុងការផ្តល់ឥណទាន ការផ្តល់ឥណ ទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងាររបស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មាន ក្រមសីលធម៌វិជ្ជាជីវៈជាដើម។
បញ្ហានេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយបានសហការជា មួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី អង្គការ Good Return អង្គការ UNESCAP សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអន្តរ ជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងទិសដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។

ទាក់ទិនបញ្ហានេះដែរ, លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងផងដែរថា ធនាគារជាតិ នៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈ ដែលវិស័យនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនៅកម្ពុជា, ហើយវិស័យនេះដែរ បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជននៅទីក្រុង និងជនបទ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានជួយបង្កើនប្រាក់ចំណូលដល់ ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និង ការធ្វើកសិកម្មជាដើម៕





អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧