ព័ត៌មាន
ស.ស.យ.ក. រាជធានីភ្នំពេញ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បរិច្ចាគឈាម «រួមគ្នា សង្គ្រោះជីវិត»
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ បានសហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំនូវកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» ដើម្បីចូលរួមផ្តល់ឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលមានតម្រូវការឈាម និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត, នៅអគារខេមរានី ស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

កម្មវិធីបរិច្ចាគឈាមរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ តិមា វិច្ចិកាល អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) និងឯកឧត្តម គីម ទី កោមលី អគ្គនាយកប្រតិបត្តិការ សមាគមធនាគារនៅកម្ពុជា (ស.ធ.ក)។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា យុទ្ធនាការថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ៖

ទី១៖ បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬ សាសនា។ ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមសំដែងអំណរគុណ ជាអនេកប្បការចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ ព្រមទាំងសូមអំពាវនាវឲ្យមានការគាំទ្របន្តទៀត តាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗក្នុងពេលខាងមុខ។ សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ឱសថណា អាចផលិតបានទេ មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍៣សំខាន់។

ចំណែកសមាជិក សមាជិកា មកពីស.ស.យ.ក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមនិងសប្បុរសជន បានចូលរួមបរិច្ចាគឈាម មានសេចកី្តរីករាយមែនទែន ដែលមានឱកាសមកបរិច្ចាគឈាមជូនដល់បងប្អូន ប្រជាពលរដ្ឋ ព្រោះថាការបរិច្ចាគឈាមពិតជាមានសារសំខាន់ណាស់ ព្រោះគ្រួសាររបស់ពួកគាត់ ធ្លាប់ត្រូវការឈាម ដើម្បីសង្រ្គោះជីវិត។ ជាមួយគ្នានេះ ក៏សូមឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនគ្រប់រូប ដែលមានកម្លាំង និងមានសមត្ថភាពក្នុងបរិច្ចាគឈាម សូមកុំភិតភ័យ ត្រូវមកចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់ៗគ្នា។

ជាចុងក្រោយលោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២៣កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមាន៣០០ទៅ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណ១៤ម៉ឺនប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានធានាការផ្គត់ផ្គង់៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ប៉ុន្ដែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក៕



















-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម