ព័ត៌មាន
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
កម្ពុជានាំចេញសំបកកង់រថយន្ត និងគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងកង់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៥៨០ លានដុល្លារអាមេរិក, ដែលការនាំចេញប្រភេទទំនិញទាំងនេះ មានកំណើនកើនឡើងល្អប្រសើរ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា។

ជុំវិញទីផ្សារនាំចេញទំនិញនេះ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញស្ទើរគ្រប់ប្រភេទមានកំណើនកើនឡើងល្អប្រសើរ ក្នុងនោះមានប្រភេទទំនិញថ្មីៗជាច្រើន បានកំពុងជួយជ្រោម ជ្រោងដល់ការនំាចេញទំនិញរបស់កម្ពុជា ជាក់ស្តែងការនាំចេញគ្រឿងបន្លាស់រថយន្ត នៅក្នុងត្រីមាសទី១នេះ មានទឹកប្រាក់សរុបជាង ៩២ លានដុល្លារ បានកើនឡើងជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេស ជប៉ុន មានទឹកប្រាក់ជាង ២១ លានដុល្លារ, ថៃ ជាង ១៦ លានដុល្លារ, អាមេរិកជាង ៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេស ផ្សេងៗទៀត។ ចំណែកការនាំចេញគ្រឿងបន្លាស់កង់ និងម៉ូតូ នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់សរុបជាង ១៦ លានដុល្លារ កើន ឡើងជិត ២៧ ភាគរយ ក្នុងនោះប្រទេសហូឡង់ ជាង ៨ លានដុល្លារ, ចិនជាង ២ លានដុល្លារ និងនាំចេញទៅប្រទេសផ្សេងទៀត។
ដោយឡែកការនាំចេញសំបកកង់រថយន្ត នៅក្នុងត្រីមាសទី១នេះដែរ មានទឹកប្រាក់សរុបជាង ៤៧២លានដុល្លារ កើនឡើង ជាង ៤២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ក្នុងនោះទីផ្សារដែលបានជួយគាំទ្រដល់ការនាំចេញសំបកកង់រថយន្តរួមមាន៖ សហរដ្ឋអាមេរិក គិតជាទឹកប្រាក់ជាង ៣៥៨ លានដុល្លារ, ប្រេស៊ីល ជិត ៣៩ លានដុល្លារ, កាណាដា ជាង ២០ លានដុល្លារ, បារាំង ជិត ១១ លានដុល្លារ, អង់គ្លេស ជាង ៥ លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។
ជុំវិញការនាំចេញទំនិញរបស់កម្ពុជា, ថ្មីៗនេះ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើង ថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែទម្រង់យ៉ាងមុតស្រួច ជាពិសេសលើកិច្ច សម្រួលពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាតាមរយៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម, ការបន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម លើការផ្តល់ សេវាសាធារណៈរបស់ក្រសួង, ការចរចាបើកទីផ្សារ តាមរយៈការរៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌទ្វេ ភាគី ពហុភាគី តំបន់និងពិភពលោកផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ