ព័ត៌មាន
ឯកសណ្ឋានផ្លូវការប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ត្រូវបានប្រើប្រាស់ធម្មតា ក្នុងព្រឹត្តិការណ៍កម្រិតទ្វីប នៅចិន
សម្លៀកបំពាក់ ឬឯកសណ្ឋានផ្លូវការរបស់ប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ដែលដូចគ្នាទៅនឹងឯកសណ្ឋានធ្លាប់បានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ត្រូវបានប្រើប្រាស់ជាធម្មតាក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី (Asian Beach Games) លើកទី៦ ដែលកំពុងប្រព្រឹត្តទៅនាទីក្រុង Sanya សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលកំពុងដឹកនាំប្រតិភូកីឡា ៤ប្រភេទចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះ បានឲ្យដឹងថា ចំពោះអាវ ឬឯកសណ្ឋាន ដែលប្រតិភូកីឡាកម្ពុជា កំពុងប្រើប្រាស់ចូលរួមព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ីនេះ មិនមានបញ្ហាអ្វីនោះទេ ព្រោះកម្ពុជា បានគោរពត្រឹមត្រូវតាមគោលការណ៍របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគោលការណ៍របស់គណៈកម្មការរៀបចំការប្រកួត។

ទោះបីមានការកំណត់ទំហំផ្សេងៗ ដែលកម្ពុជា ក្នុងនាមសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានគោរពត្រឹមត្រូវ ហើយរឿងដៃគូឧបត្ថម្ភ ឬ Sponsor មានប្រភពមកពីណា គេអត់គិតនោះទេ ហើយក៏មិនអាស្រ័យទៅលើច្បាប់របស់ម្ចាស់ផ្ទះដែរ គឺអាស្រ័យលើគណៈកម្មាធិការជាតិអូឡាំពិកប្រទេសនីមួយៗ ក្នុងការជ្រើសរើស Sponsor មក។ ជារួមសម្លៀកបំពាក់ដូចគ្នានឹងស៊ីហ្គេម ដែលប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា កំពុងប្រើប្រាស់ក្នុងបេសកកម្មពេលនេះ មិនមានបញ្ហាអ្វីឡើយ ពោលគឺគោរពបានត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ការប្រកួត នៃព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី។
ក្រឡេកទៅការទទួលបដិសណ្ឋារកិច្ច ក៏ដូចជាពិធីការផ្សេងៗ ទាំងការស្នាក់នៅ ហូបចុក ជាដើម ប្រតិភូកីឡាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីម្ចាស់ផ្ទះ ក្នុងនាមប្រទេសមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗជាច្រើន រួមទាំងកីឡាអូឡាំពិកផងដែរ ដែលធ្វើឲ្យអត្តពលិកគ្រប់បណ្ដាប្រទេស ពិសេសកីឡាករ-កីឡាការិនីកម្ពុជា បាននឹងកំពុងហ្វឹកហាត់ និងត្រៀមខ្លួនធ្វើការប្រកួតដោយទំនុកចិត្តជាបន្ដបន្ទាប់ តាមកាលវិភាគប្រកួតរបស់ប្រភេទកីឡានីមួយៗ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
គួរដឹងថា បេសកកម្មចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ កម្ពុជា បានបញ្ជូនប្រតិភូកីឡាត្រឹម ៤ប្រភេទកីឡាចូលរួម រួមមានកីឡាចំបាប់ ជឺជីតស៊ូ ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ ដែលជាបេសកកម្មទ្រង់ទ្រាយតូច បើធៀបនឹងការចូលរួមលើកមុន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយ ក្នុងកាលៈទេសៈសេដ្ឋកិច្ចសកលមិនសូវអំណោយផល ដើម្បីរក្សាបាននូវសិទ្ធិជាសមាជិកភាពរបស់ចលនាអូឡាំពិកអាស៊ី ហើយក៏ជាឱកាសត្រួតពិនិត្យលទ្ធភាពក្នុងការចូលរួមព្រឹត្តិការណ៍នេះ នៅ ៤ឆ្នាំក្រោយ ដែលហ្វីលីពីន នឹងធ្វើម្ចាស់ផ្ទះផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ