ព័ត៌មាន
CMAC បានប្រកាសពីភាពជោគជ័យដោយបានរំដោះភូមិដ្ឋានប្រជាពលរដ្ឋខ្មែរ បានមួយចំនួនទៀតនៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានប្រកាសពីភាពជោគជ័យ ដោយបានរំដោះភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរបានមួយចំនួនទៀត នៅខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមពីពួកទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលផ្ទះរបស់ពួកគាត់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅនោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ហេង រតនា បានបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសៀមឈ្លានពាន ដោយបានរំដោះភូមិដ្ឋាននិងដីស្រែចម្ការធានាសុខសុវត្ថិភាណជូនប្រជាពលរដ្ឋ។
បើតាមឯកឧត្តម ហេង រតនា ក៏បានលើកឡើងផងដែរថា ជាមួយនឹងប្រតិបត្តិការបោសសម្អាត់ នូវ សំណល់យុទ្ធមិនទាន់ផ្ទុះ ដែលសល់ពីសង្រ្គាមឈ្លានពានសៀមនេះ កម្លាំងអង្គភាពCMACក៏បានធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌទាំងនោះបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះផងដែរ ដោយក្រុមប្រតិបត្តិការបន្តក្រើនរំលឹកដល់ពលរដ្ឋ ថា បងប្អូនបានរត់គេចផុតមានសុវត្ថិភាពពីការបាញ់ប្រហារគ្រាប់បែកចង្កោមសំដៅសម្លាប់មិនរើសមុខ ពីខ្មាំងសត្រូវ ដូចនេះបងប្អូនត្រូវតែគេចឱ្យផុតពីការរងរបួស ឬស្លាប់ដោយសារសំណល់មិនទាន់ផ្ទុះទាំងឡាយជាពិសេសគ្រាប់បែកចង្កោមនៅពេលវិលត្រឡប់មកលំនៅឋានវិញ ដូច្នេះហើយសូមបងប្អូនកុំប៉ះពាល់,លើកដាក់ ឬជីកកកាយយកសំណល់គ្រាប់មិនទាន់ផ្ទុះទាំងនោះឲ្យសោះ ពេលពេលឃើញត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន កងកម្លាំងប៉ុស្តិ៍នគរបាលជាតិ ឬកងកម្លាំងCMACដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ជូនបងប្អូន។
សូមបញ្ជាក់ថា ទាហានសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម ប្រមាណ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលើបូរណភាពទឹកដីកម្ពុជា យ៉ាងព្រៃផ្សៃ និងមិនរើសគោលដៅ ហើយបានប៉ះពាល់ខេត្តតាមបណ្តោយព្រំដែនរវាងកម្ពុជាន និងសៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ហើយបើគិតជាផ្ទៃដីគឺមានផ្ទៃដីសរុបប្រមាណ២.៣៦០គីឡូម៉ែត្រក្រឡា៕
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ