ព័ត៌មាន
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ខាងលើនេះ អ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍ថា រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ទំហំ ១៥ហិកតា និងមានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ក្រោមការវិនិយោគទឹកប្រាក់ដំបូងប្រមាណជាង ៤លានដុល្លារ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានតម្លៃ និងគុណភាពល្អ ដ្បិតថា ទាំងតម្លៃ និងគុណភាពជី ដែលយើងផលិត គឺសុទ្ធតែអាចប្រកួតប្រជែងជាមួយនឹងជីនាំចូលបាន។

លទ្ធផលជាក់ស្តែង បើតាមការបញ្ជាក់ពីម្ចាស់ដេប៉ូលចែកចាយ និង តំណាងកសិករដែលបានប្រើប្រាស់ជីកម្មសិកម្មទាំងសិរីរាង្គ និង ជីគីមីលើដីស្រែផ្ទាល់ពិតជាទទួលបានទិន្នផលល្អប្រសើរ បើធៀបទៅនឹងការប្រើប្រាស់ជីនាំចូល។បន្ថែមលើសពីនេះពួកគេអះអាងថា ការប្រើប្រាស់ជីរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានកាត់បន្ថយការចំណាយ ទិន្នផលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពកសិករ និង អ្នកបរិភោគ និង ជាពិសេស ការចូលរួមគាំទ្រផលិតផលក្នុងស្រុក។
សូមជម្រាបជូនថា រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែលទើបសម្ពោធជាផ្លូវការនេះ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោមចក្ខុវិស័យវិនិយោគក្នុងវិស័យកសិកម្ម របស់ វិរៈ ប៊ុនថាំ គ្រុប ខណៈដែលកន្លងមក អ្នកឧកញ៉ា បណ្ឌិត បានបោះទុនវិនិយោគយ៉ាងច្រើន ជាបន្តបន្ទាប់ ក្នុងការជួយប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ និងចែកចាយលក់បន្តថែមទៀតផង៕ អត្ថបទ៖ សូដាវណ្ណ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ