ព័ត៌មាន
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី ១នាក់ និងផ្កាយពីរ១នាក់ ពីបទស៊ីសំណូក, បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងអ្នកពាក់ព័ន្ធចំនួន ៤នាក់ផ្សេងទៀតត្រូវចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទសមគំនិតក្នុងអំពើសម្អាតប្រាក់ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពីបទសូកប៉ាន់។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានប្រាប់ BTV នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះថា ករណីនេះ តំណាងអយ្យការបនសម្រចបើកការស៊ើបសួរលើមនុស្សចំនួន ៤នាក់មានដូចជា៖
១- ឈ្មោះ អ៊ុក ហៃសីឡា ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
២-ឈ្មោះ សរ សំណាង ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣-ឈ្មោះ កូ ពិសី , ៤-ឈ្មោះ យ៉ាត កុសល ហៅ អួង ពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទសមគំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៥-ឈ្មោះ មាស ម៉ារិន ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និង បទសម្អាតប្រាក់ តាមមាត្រា ២៨, មាត្រា ២៩ , មាត្រា ៥៩៤ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៦-ឈ្មោះ HOANG CHI PHU ហៅ Tony ឬហៅ Nam ភេទប្រុស ជនជាតិវៀតណាម។ (គេចខ្លួន)ពីបទ សូកប៉ាន់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ជនសង្ស័យទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ