ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ចាម យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំដល់អតីតយុទ្ធជន និងនិវត្តជនដែលមាននៅក្នុងមូលដ្ឋាន។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។
សម្តេចតេជោ មានប្រសាសន៍រលឹកថា ឆ្នាំកន្លងទៅយើងបានច្របាច់បញ្ចូលគ្នា ដោយសារយើងមានសមាគមអតីតយុទ្ធជន ប៉ុន្តែយើងមិនមានសមាគមអតីតនិវត្តជននោះទេ ទើបបានជាយើងធ្វើមហាសន្និបាតមួយរៀបចំបញ្ចូលរវាងយុទ្ធជន និងនិវត្តជន។ សម្តេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថាអតីតយុទ្ធជន និងនិវត្តជនត្រូវជួយពួកគាត់ ត្រូវមើលថែពួកគាត់ និងផ្តល់កិត្តិយសដល់ពួកគាត់។ ថ្ងៃបុណ្យថ្ងៃទាន ដូចជា៧មករាជាដើម អញ្ជើញពួកគាត់មកចូលរួមក្នុងឋានៈជាចាស់ទុំ ហើយជួនកាល១ឆ្នាំអាចចំណាយពេលធ្វើកម្មវិធីជួបពួកគាត់ម្តង ឬអញ្ជើញពួកគាត់មកសំណេះសំណាល ដែលពួកគាត់នោះហើយជាអ្នកដឹកដៃពួកយើងជំនាន់ក្រោយនេះ…..»។ សម្តេចតេជោបន្តថា «ពិតមែនតែពួកគាត់មិនឡើងថ្នាក់ធំដូចយើង ប៉ុន្តែកុំភ្លេចសិស្សសាលាខ្លះបង្អាប់គ្រូខ្លួនឯង មើលងាយគ្រូ តែមិនដឹងថាតម្លៃនៃគ្រូបង្រៀនថ្នាក់បឋមទើបអាចអោយយើងអាចទទួលបានបរិញ្ញាបត្រ។ ដូចគ្នានេះដែរមានមន្ត្រីជាន់មុនទោះសមត្ថភាព កម្រិតវប្បធម៌ទាប ប៉ុន្តែពួកគាត់នោះហើយដែលជារបាំងការពារក្នុងដំណាក់កាលសង្គ្រាម មានអាសន្នអន់ក្រ ទឹកជំនន់រាំងស្ងួតជាដើម ទើបបានយើងធ្វើសុខដុមីយកម្មនៃស្ថានភាពចម្រុះ រវាងក្មេង ចាស់ ហើយជីវភាពពួកគាត់ខ្លះ មិនខ្សត់ខ្សោយពេកទេ តែយើងអាចយកយោបល់ពីពួកគាត់ ឬរៀបចំការជួបជុំណាមួយជាមួយពួកគាត់….»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា៕
អត្ថបទ៖ ពៅ រក្សា





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣