ព័ត៌មាន
សិស្សានុសិស្សគាំទ្រគម្រោងព្រែកជីកហ្វូនណនតេជោ និងចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា
ខណៈគម្រោងព្រែកជីកហ្វូនណនតេជោ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងព្រែកជីកនេះជាគម្រោងទទួលបានការសាទរពីប្រជាជាតិគ្រប់មជ្ឈដ្ឋាន ក្នុងនោះសិស្សានុសិស្សក៏បានបង្ហាញការសាទរ គាំទ្រ និងចាត់ទុកថាគម្រោងព្រែកជីកហ្វូណនតេជោ ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏ធំសម្រាប់កម្ពុជា ដែលបានផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ ដើម្បីឱ្យគម្រោងព្រែកជីកនេះសម្រេចទៅបាន រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរួចមកហើយដោយកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាការចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

មុនថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចូលមកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានបានបង្ហាញនូវការសាទរ និងគាំទ្រជាខ្លាំងលើគម្រោងមួយនេះ។ ចំណែកសិស្សានុសិស្សក៏បានបង្ហាញការមើលឃើញថា ព្រែកជីកហ្វូណនតេជោនេះដែរ ដែលនឹងក្លាយជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ពួកគេថាព្រែកជីកហ្វូណនតេជោជាគម្រោងដែលនឹងផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា នៅថ្ងៃទី ៥ ខែសីហា ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោដោយផ្ទាល់។ ការបើកការដ្ឋាន គឺនឹងធ្វើឡើងនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ព្រែកជីកនេះឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប ដោយមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។

ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នេះមានសន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនថ្មី ដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ ចូល របស់កម្ពុជា និងបណ្ដាប្រទេសដទៃទៀត៕

អត្ថបទ៖ គឹម ហុក
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ