ព័ត៌មាន
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០»។
គោលបំណង នៃអង្គសិក្ខាសាលា ដើម្បីធ្វើឱ្យមានសុពលភាព និងការប្រមាណតម្លៃលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦ – ២០៣០។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើង សម្រាប់បង្ហាញពីចំណុចសំខាន់ៗ រួមមាន៖
១) បង្ហាញសេចក្តីពង្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០។
២) ដើម្បីធ្វើឱ្យមានសុពលភាពលើអាទិភាពយុទ្ធសាស្ត្រ គោលដៅ និងអន្តរាគមន៍សំខាន់ៗ ដែលបានស្នើឡើង និងប្រមូលមតិអ្នកពាក់ព័ន្ធ ដើម្បីពង្រឹង និងបង្កើតការឯកភាពគ្នាសម្រាប់ផែនការយុទ្ធសាស្ត្រ។
៣) ដើម្បីអនុវត្តវិធីសាស្រ្តប្រមាណតម្លៃចំពោះអន្តរាគមន៍ផែនការយុទ្ធសាស្រ្ត ប៉ាន់ប្រមាណធនធានដែលត្រូវការ សម្រាប់គាំទ្រការអនុវត្តផែនការ។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ផែនការយុទ្ធសាស្ត្រថ្មីនេះ ឆ្លើយតបនឹងគោលដៅជាតិ ក៏ដូចជាគោលដៅសកល ក្នុងការសម្រេចទិសដៅ ៩៥ ៩៥ ៩៥ និងបញ្ចប់ការគម្រាមកំហែងនៃជំងឺអេដស៍ចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០៣០ ហើយធានាថាសកម្មភាពអាទិភាពទាំងនេះ អាចយកទៅអនុវត្តន៍បាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និងនិរន្តរភាព និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជារិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករង បច្ចេកទេសសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល MoH-LIT ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានកម្មវិធីអេដស៍និងកាមរោគរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍ ព្រមទាំងមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សរុបចំនួន ១២១រូប និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ចំនួន ៦០រូប។







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប