Connect with us

ព័ត៌មាន

ឧត្តមមន្រ្តីអាស៊ានកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។

កិច្ចប្រជុំបានពិនិត្យការត្រៀមរៀបចំ ដើម្បីធានាឱ្យកិច្ចប្រជុំ AEMM លើកទី២៥ ប្រព្រឹត្តទៅដោយរលូន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការបញ្ចប់សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលជាឯកសារលទ្ធផលដ៏សំខាន់សម្រាប់អនុម័តនៅក្នុងកិច្ចប្រជុំនេះ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia