ព័ត៌មាន
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
លោក ហ៊ី ស៊ឹម កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែន ខេត្តសៀមរាប ប្រែក្លាយពីបុគ្គលម្នាក់ដែលគ្មានបទពិសោធន៍ ក្លាយជាកសិករគំរូទទួលបានជោគជ័យលើការដាំដើមទំពាំងបាយជូរ និងបានពង្រីកអាជីវកម្មរបស់ខ្លួនពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម និងទទួលបានការគាំទ្រពីសំណាក់អាជីវករ និងប្រជាពលរដ្ឋ ជាមួយទីផ្សារកក់ទុកមុនយ៉ាងសកម្ម ព្រោះតែគុណភាព និងរសជាតិដ៏ឆ្ងាញ់ពិសា។
លោក ហ៊ី ស៊ឹម បានបង្ហាញថា ការដាំដុះដំណាំទំពាំងបាយជូរ ត្រូវការចំណាយពេលវេលា និងការអត់ធ្មត់ខ្លាំង ជាពិសេសសិក្សាពីបច្ចេកទេសឱ្យបានត្រឹមត្រូវទើបអាចទទួលបានជោគជ័យ។ លោកថា ដំបូងគឺត្រូវជ្រើសរើសពូជដែលមានរសជាតិឆ្ងាញ់ និងមានទីផ្សារ ដោយត្រូវយកមកផ្សាំជាមួយពូជក្នុងស្រុក ដើម្បីឱ្យមានភាពធន់នឹងអាកាសធាតុក្នុងប្រទេសកម្ពុជា។ រីឯការថែទាំវិញ ដំណាំនេះត្រូវការយកចិត្តទុកដាក់ខ្ពស់តាំងពីទើបលូតលាស់ដំបូងរហូតដល់ការប្រមូលផល ដោយមិនអាចឱ្យត្រូវទឹកភ្លៀងច្រើនពេកនោះដែរ។
ចំណែកការដាក់ជី លោក ហ៊ី ស៊ឹម បានឱ្យដឹងថា ដំណាក់កាលនេះ ជាដំណាក់កាលសំខាន់ ដែលគប្បីប្រើប្រាស់ជីធម្មជាតិ ជំនួសឱ្យជីគីមី ដែលមានសុវត្ថិភាពទាំងអ្នកដាំដុះ និង បរិភោគ ខណៈដំណាំនេះ ចំណាយពេល៨ខែទើបទទួលផល និង អាចប្រមូលផលបន្តបន្ទាប់ផងដែរ។
បើតាមការបញ្ជាក់របស់លោក ហ៊ី ស៊ឹម លោកចាប់ផ្ដើមដាំដុះទំពាំងបាយជូរក្នុងឆ្នាំ២០២៣ ដែលមានចំនួន១៨ដើមប៉ុណ្ណោះនៅជុំវិញផ្ទះ ដោយក្នុងពេលនោះ លោកមិនទាន់មានបច្ចេកទេសត្រឹមត្រូវក្នុងការដាំដុះនៅឡើយ និងកត្តាអាកាសធាតុ ធ្វើឱ្យដំណាំនេះខូចខាតយ៉ាងខ្លាំង។ លោកថា ដោយចិត្តមានះមិនបោះបង់ លោកបានស្វះស្វែង រករៀនបច្ចេកទេសពីអ្នកជំនាញ និងការស្វែងយល់ពីប្រភេទដំណាំនេះ ជាលទ្ធផលលោកអាចពង្រីកអាជីវកម្មរបស់ខ្លួន ពីការដាំទំពាំងបាយជូរ១៨ដើម រហូតដល់ជាង២០០ដើម ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ខណៈលោកអាចលក់បានតម្លៃ ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព