ព័ត៌មាន
សាសនិកកាតូលិក អំពាវនាវដល់សាសនិកនានានៅកម្ពុជារួមគ្នាចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ
សាសនិកកាតូលិកនៅកម្ពុជា បានអំពាវនាវដល់បងប្អូនសាសនិកនានានៅកម្ពុជា រួមគ្នាចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដែលមានសក្កានុពលយ៉ាងច្រើនដល់សង្គមជាតិ។
ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៨ថ្ងៃទៀតប៉ុណ្ណោះ និងយោងតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ទៅកាន់គ្រប់សាសនាឱ្យចូលរួមដល់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនោះ លោក គង់ វៀល ជនជាតិបារាំង និងជាសាសនិកសាសនាកាតូលិកនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុងនាមរូបលោកជាសាសនិកគ្រិស្តនៅកម្ពុជា បានបង្ហាញការរីករាយជាមួយប្រជាជនកម្ពុជាដែលនាពេលឆាប់ៗខាងមុខនឹងចាប់ផ្តើមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

សាសនិកកាតូលិកជនជាតិបារាំងរូបនេះ បញ្ជាក់ថា គម្រោងនេះពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាទាំងសេដ្ឋកិច្ច សង្គម វប្បធម៌ នឹងកាន់តែមានឯករាជ្យភាព និងការអភិវឌ្ឍន៍ជាងនេះ។ សាសនិកកាតូលិកជនជាតិបារាំងរូបនេះ បានអំពាវនាវដល់សាសនិកនៃសាសនានានៅកម្ពុជាទាំងអស់ចូលរួមគាំទ្រគម្រោងព្រៃឈីកហ្វូណនតេជោ ដើម្បីឲ្យកម្ពុជាកាន់តែមានអនាគតល្អប្រសើរ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា កាលពីដើមខែកក្កដានេះ បានណែនាំដល់ប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវឱ្យបានព្រមៗគ្នា។ ក្នុងនោះ ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរឱ្យបានឱឡារិកអធិកអធម។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕

-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា