ព័ត៌មាន
ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយវិស័យពាក់ព័ន្ធ របស់សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើវិស័យអាទិភាព មានថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ។
ក្នុងឱកាសចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល សមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់ សម្រាប់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ។
ឯកឧត្តម ឃួន ផុនរតនៈ ក៏បានលើកឡើងពីសារៈសំខាន់ នៃការសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការកសាងនូវធនធានមនុស្ស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែង ។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស ដោយការខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមទិសដៅនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយការបំពុល និងការលើកកម្ពស់គុណភាព ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង ។
គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ហើយកម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាង និងបង្កើនសមត្ថភាពគោល នយោបាយជាតិ ព្រមទាំងបង្កើតមូលដ្ឋា នស្ថាប័នរឹងមាំ សម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី (EV) ចាប់ពីដំណាក់កាលផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីជំនាញកម្ពុជា ក្នុងនោះមានមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ដែលជាស្ថាប័នស្នូលក្នុងការជំរុញអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតងនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប