ព័ត៌មាន
UN ប្ដេជ្ញាបន្តពង្រឹងសន្តិសុខស្បៀងជាមួយកម្ពុជា ខណៈពិភពលោកជួបវិបត្តិជាបន្តបន្ទាប់
ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) តាមរយៈទីភ្នាក់ងារថ្មីប្រចាំនៅកម្ពុជា បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយៈពង្រឹងប្រព័ន្ធស្បៀងឲ្យកាន់តែមានភាពធន់ បរិយាបន្ន ផ្ដល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងរបបអាហារសុខភាព សម្រាប់ទាំងអស់គ្នា ខណៈដែលពិភពលោក បាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកស្រី វ្ល៉ាដាន់កា អង់ឌ្រេវ៉ា (Vladanka Andreeva) បានថ្លែងថា យូអិន នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវស្ដីពី ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជាលើកទី២ ឆ្នាំ២០២៥-២០៣០ ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ផែនការសកម្មភាពរបស់ចលនាបង្កើនអាហារូបត្ថម្ភ និងសម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀង ព្រមទាំងគំនិតផ្ដួចផ្ដើមនានារបស់យូអិន ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រាប់ទៅភ្នាក់ងារយូអិនប្រចាំកម្ពុជាថ្មី អំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសបញ្ចកោណទី១ មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងបញ្ចកោណទី៤ មុំទី៣ ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលជាភារកិច្ចរបស់ក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ ។
ឯកឧត្តម បានបន្តថា ក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ នឹងបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងភាពជាដៃគូ ការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងចូលរួមជាមួយយូអិន ក្នុងគំនិតផ្ដួចផ្ដើមនានា ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀង និងដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបច្ចុប្បន្ន កំពុងមានវិបត្តិនៅតាមព្រំដែនជាមួយប្រទេសថៃ ក៏កម្ពុជានៅតែមានសមត្ថភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងផ្ដគ់ផ្គង់ស្បៀងអាហារសម្រាប់តម្រូវការក្នុងស្រុក និងនាំចេញទៅបរទេស ហើយផលិតកម្មក្នុងស្រុកមានការកើនឡើងគួឲ្យកត់សម្គាល់ ទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ។ ចំណែកកំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់ ៥ភាគរយ ក្នុងឆ្នាំ២០២៦នេះ បើទោះបីចរន្តសេដ្ឋកិច្ចសកល ស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការ ដើម្បីប្រែក្លាយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានា ឲ្យទៅជាសកម្មភាពអនុវត្តជាក់ស្ដែង ដែលការងារនេះ ទាមទារឲ្យមានការចូលរួមគាំទ្រទាំងថវិកា និងបច្ចេកទេសពីទីភ្នាក់ងារយូអិន ដើម្បីឲ្យកសិករ ស្ត្រី ជនក្រីក្រ យុវជន និងសហគមន៍ជនបទ ទទួលបាននូវអត្ថប្រយោជន៍យូរអង្វែង ពីការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀងនៅកម្ពុជា ៕






-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត