ព័ត៌មាន
សមាជិកសភាវ័យក្មេងអាយប៉ាចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ «យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងការផ្ដល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត»
ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាសមាជិកក្រុមសភាវ័យក្មេង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ា ក្រោមមូលបទរបស់កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣គឺ “យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងការផ្ដល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត” ។
វេទិកានេះ បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីរដ្ឋសភាហ្វីលីពីន។ កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ានាពេលនេះ មានគោល បំណងធ្វើការពិភាក្សាគ្នាលើចំណុច៣ សំខាន់រួមមាន៖ ១. ការពង្រឹងភាពធន់ផ្នែកឌីជីថល ២. ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់យុវជន ៣. ការត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សេង ញ៉ក់ បានចូលរួមចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងការអនុវត្តល្អៗ តាមរយៈការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងការបន្តលើកកម្ពស់ចំណេះដឹង និងជំរុញការចូលរួមរបស់យុវជន។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម សេង ញ៉ក់ បានមានប្រសាសន៍ លើកឡើងថា កម្ពុជាមានប្រជាជនវ័យក្មេងប្រមាណ ៣០% នៃប្រជាជនសរុប ដែលជាកម្លាំងសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។
ឯកឧត្តមបានបន្តថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ត្រូវបានទទួលស្គាល់ជាម្ចាស់ពានរង្វាន់អាស៊ាន ឆ្នាំ២០២៥ និងដើរតួនាទីជាវេទិកាសំខាន់ក្នុងការភ្ជាប់យុវជនជាមួយនវានុវត្តន៍ និងការអភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ជំនាញឌីជីថល បរិស្ថាន និងសុខភាពផ្លូវចិត្ត។ ក្រោមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា ដោយដាក់ឲ្យអនុវត្តកម្មវិធីអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ សម្រាប់យុវជនងាយរងគ្រោះប្រមាណ ១.៥ លាននាក់ ព្រមទាំងលើកកម្ពស់វិស័យ STEM ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលអនាគត។
ជាមួយគ្នានេះ កម្ពុជាក៏បានដឹកនាំគម្រោងតំបន់ដូចជា “ASEAN Data Science Explorers” និងយុទ្ធនាការ “Green TVET” ដើម្បីគាំទ្រការអភិវឌ្ឍចីរភាពសម្រាប់ក្នុងពេលអនាគត កម្ពុជាបានបង្កើតកម្មវិធីបណ្តុះសមត្ថភាពយុវជន និងសម្ព័ន្ធយុវជនសម្រាប់សកម្មភាពអាកាសធាតុ ដែលលើកកម្ពស់ជំនាញ និងការចូលរួមក្នុងគោលនយោបាយ អាកាសធាតុ។
ជាចុងបញ្ចប់ ឯកឧត្តម សេង ញ៉ក់ បានគូសបញ្ជាក់ថា យុវជនអាស៊ាន គឺជាកម្លាំងដ៏រស់រវើក និងសម្បូរបែបនៃអ្នកច្នៃប្រឌិត អ្នក មានឥទ្ធិពល និងជាអ្នករួមចំណែកបង្កើតវាសនារួមរបស់ពួកគេ តាមរយៈការបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលអាចកសាងអនាគតប្រកបដោយនិរន្តរភាព ដែលយុវជនគ្រប់រូបក្នុងអាស៊ានមានឱកាសរីកចម្រើន និងចូលរួមចំណែកដល់ថ្ងៃស្អែកដែលប្រសើរជាងមុន៕






-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត