Uncategorized
សម្តេចធិបតី បញ្ជាបន្ទាន់ឲ្យធនាគារជាតិ ធ្វើការជាមួយធនាគារឯកជន ដើម្បីពិនិត្យប្រាក់ដុល្លារដែលពិបាកចាយ
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនបានរិះគន់ និងមានការថ្នាំងថ្នាក់ចំពោះលុយដែលពួកគេបានដកចេញពីធនាគារ ដោយសារតែលុយខ្លះប្រឡាក់ និងមានស្នាមអ្វីបន្តិចបន្តួចហើយពិបាកចាយ ដូច្នេះខាងធនាគារជាតិត្រូវធ្វើការរឿងនេះជាបន្ទាន់ ធ្វើយ៉ាងណាកុំឲ្យបញ្ហានេះ បន្តបង្កើតឡើងជាបន្តទៀតនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា ការដោះស្រាយបញ្ហាបន្តិចបន្ទួចនេះសម្រាប់ភ្ញៀវទេសចរ គឺជាការធ្វើបដិសណ្ឋារកិច្ចមួយដ៏ល្អសម្រាប់ពួកគេ ហើយក៏ជាការទាក់ទាញភ្ញៀវទេសចឲ្យមកលេងកម្សាន្តនៅកម្ពុជាបន្ថែមទៀតផងដែរ ប្រសិនបើសេវាកម្មយើងល្អ និងពុំផ្តល់ភាពរកាំរកូសដល់ពួកគេនោះ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានឆើ្លយតបចំពោះការ រិះគន់មួយចំនួនទាក់ទង នឹងភាពស្ងៀមស្ងាត់ភ្ញៀវទេសចរនៅខេត្តសៀមរាបផងដែរ ដោយសម្តេច បានការពារចំពោះភាពរិះគន់នេះថា វិស័យទេសចរណ៍ប្រៀបបានដូចជាវិស័យកសិកម្មយ៉ាងដូច្នេះដែរ ពោលគឺវា មានរដូវកាលរបស់វា ដូចខ្លះ ឬខែខ្លះមានភ្ញៀវតិច និងខ្លះមានភ្ញៀវច្រើនជាដើម ពុំមែនមកពីការដឹកនាំរបស់ក្រសួងទេសចរណ៍ ឬស្ថាប័នណាមួយនោះទេ៕
អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ