ព័ត៌មាន
សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រកបដោយទទួលខុសត្រូវ
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសហ្វេសប៊ុកប្រកបដោយទទួលខុសត្រូវ សូមកុំធ្វើអ្វីទៅតាម អារម្មណ៍ និងដើម្បីគេងចំណេញនយោបាយជាដើមនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ព័ត៌មានមិនពិត គឺនឹងធ្វើឲ្យមានបញ្ហាដល់សង្គម និងប្រទេសជាតិទាំងមូល ជាក់ស្តែងករណីនៅខេត្តកណ្តាលនាពេលកន្លងទៅថ្មីៗ ដោយផ្សាយតាមគ្នា ដោយគ្មានជាការពិត ដោយចោទប្រកាន់ដល់អាជ្ញាធរថា បិទមិនឲ្យធ្វើការដង្ហែរទីងមោង និងព័ត៌មានជាច្រើនទៀតថា មានបាតុកម្មប្រឆាំង និងរាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញជាដើមនោះ។
សម្តេច បានបន្ថែមទៀតថា ការផ្តល់ និងការទទួលមិនពិតនេះហើយនឹងនាំឲ្យប្រជាពលរដ្ឋអន្តរាយ និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួង ព័ត៌មានគប្បីត្រូវពិនិត្យ អាជ្ញាបណ្ណដល់សារព័ត៌មានណា ដែលមិនគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន ហើយបន្ទាប់ពីធ្វើការណែនាំអប់រំហើយមិនស្តាប់ត្រូវតែដកអាជ្ញាបណ្ណសារព័ត៌មាននោះចូលបញ្ជីខ្មៅ ដោយឈប់ផ្តល់ដល់ពួកគេទាំងនោះជារៀងរហូតផងដែរ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ បាន ចក់
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក