ព័ត៌មាន
ព្រះចៅអធិការវត្តមហាមន្រ្តី អាជ្ញាធរសង្កាត់អូឡាំពិក និង យុវជនពិសេសសម្តេចតេជោ ហ៊ុន សែន រួមសិស្សានុសិស្ស បានជួបជុំគ្នា ចេញសារអបអរសាទរគម្រោងព្រែកជីកហ្វូនណនតេជោ
នាព្រឹកថ្ងៃទី ១៨ ខែកក្កដា នេះ ព្រះចៅអធិការវត្តមហាមន្រ្តី ឈឿន ភន់ , ចៅសង្កាត់អូឡាំពិក ពា ហន សិស្សានុសិស្ស តំណាងយុវជន នាំគ្នាជួបជុំដើម្បីចេញសារអបអរសាទរ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោង ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។ ពិសេសសូមដឹងគុណមហាធំធេង សម្តេចតេជោ និងសម្តេចធិបតី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

ក្នុងនាមជាព្រះចៅ អធិការ និងតំណាងឱ្យវត្ត មហាមន្ត្រី គឺមានការគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្ត មហាមន្ត្រីបានត្រៀមរួចរាល់ ក្នុងការចូលរួមសាទរ ការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសម្លេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះ វត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែល។
ដោយឡែក លោក ពា ហន ចៅសង្កាត់អូឡាំពិក មានប្រសាសន៍ថាគម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឲ្យប្រជាជនខ្មែរមានសេចក្តីសោមនស្ស រីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៦ និងនីតិកាលទី៧ នេះ ពោល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក បានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្រកបដោយកម្លាំងថាមពល និងឈ្លៀសវៃ ក្នុងកិច្ចការសង្គមជាតិ។ លោក ពា ហន ចៅសង្កាត់ បានបថ្ថែមថា៖ ជាមួយគ្នានេះដែល សង្កាត់អូឡាំពិក ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោផងដែល និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងអស់ចូលរួមទាំងអស់គ្នា។

ចំពោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំដឹកនាំកម្មវិធីជួបជុំនាថ្ងៃនេះថា គឺជាកិច្ចសម្តែងនូវគុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ ធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងរីកច្រើមមកដល់សព្វថ្ងៃនេះ ។ ហើយពិសេសសូមដឹកគុណតម្លៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់និងប្រជាជនខ្មែរ ខិតខំ ស្វែងរកអ្នកវិនិយោគទុន នានា ធ្វើយ៉ាងណាឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន ជារៀងដរាប៕


អត្ថបទ ៖ BTV NEWS
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ